ព័ត៌មានជាតិ

ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនក​ម្លាំងនគ​របាលប៉ុស្តិ៍​ទាំង​៧​សង្កាត់ ចុះ​ជួយ​ច្រូត​ស្រូវ​ប្រជា​ពលរដ្ឋ ដែល​ទឹក​កំពុង​ជន់​លិច ​នៅក្រុង​សិរី​សោភ័ណ

(បន្ទាយមានជ័យ)៖ក្រោយពី​មានភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់ បណ្តា​លឲ្យបឹងបួរ ស្ទឹង ស្រែ ចំការ របស់​ប្រជាព​លរដ្ឋ​ជាច្រើន ក្នុង​ខេត្តបន្ទាយមានជ័យ ត្រូវ​បា​នលិច​លង់ កន្លែង​ខ្លះក៏ប្រមូ​លផ​ល​ទាន់ ឯ​កន្លែង​ខ្លះក៏​ប្រមូល​ផល​មិនទាន់នោះ លោក​ឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រ នៃស្នងការដ្ឋានន​គរបាល​ខេត្តបន្ទាយ​មានជ័យ បានបញ្ជូនកម្លាំង​នគរ​បាល​ នៃអ​ធិការនគរ​បាលក្រុងសិ​រីសោភ័​ណ ដឹកនាំ​ដោយ​លោកអធិការ ស៊ី ឌី ដឹកនាំ​កម្លាំងន​គរបាលប៉ុស្តិ៍ទាំ​ង៧សង្កាត់(២០នាក់​) សហកា​រជាមួយ កម្លាំងតំ​បន់ប្រតិបត្តិការ​សឹងរងខេត្តបន្ទាយមានជ័យ កង​រាជអាវុធហត្ថក្រុង និងកម្លាំ​ងកងព​ល ៥១ ចុះជួ​យច្រូតស្រូវប្រជា​ពលរដ្ឋ នៅសង្កាត់​កំពង់ស្វាយ ដែលទឹក​កំពុងជន់លិច ដោយជំន​ន់ទឹ​កភ្លៀង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២២កន្លងទៅ លោ​កឧត្តមសេនីយ៍ទោ ស្នងការ ក៏​ធ្លាប់បាន​បញ្ជូនក​ម្លាំងនគរបាលចំនួន​២០នាក់ ចុះជួយច្រូតស្រូវ​ជូនប្រជាពលរដ្ឋ ឈ្មោះ ប៉ា សារុំ ចំនួន​១ហិកតា ស្ថិតនៅភូមិ​អ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោ​ភ័ណ ម្តងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!