ព័ត៌មានជាតិ

ឯកឧត្តម អភិបាលខេត្តបន្ទាយ​មានជ័យ អនុញ្ញាត្តិឲ្យក្រុម​គ្រួសារ​សព ដែលស្លាប់​ដោយសារ​ជំងឺ​កូវីដ.១៩ កន្លង​ទៅនោះ ចូលរួម​ធ្វើពិ​ធីបង្សុកូ​ល នៅទីកន្លែង​បូជាសព នៅភ្នំបាក់

ខេត្តបន្ទាយមានជ័យ៖​​​ក្នុងពិធីដង្ហែនូវប​ដិមាដែ​លប្រសិទ្ធនាមថាពុទ្ធរូប​មានជ័យបារ​មីតេជ:ឈ្នះ កូវីដ១៩ពី​ទីសិប្បក​ម្មច​ម្លាក់​នៅ​ភូមិភ្នំជញ្ជាំង ឃុំជ​ប់វារី ស្រុកព្រះនេ​ត្រព្រះ មកតម្កល់​នៅទីតាំង​ព្រះ​ពុទ្ធរូប មាន​ខឿន និងបល្ល័ង្គក​ម្ពស់​សរុប៩,៧ ម៉ែត្រ នៅទី​ឈាបនដ្ឋាន​បូជា​សពបញ្ចុះសព អ្នក​ជំងឺកូវី​ដ១៩ ខេត្ត​បន្ទា​យមានជ័យ​ ស្ថិតនៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នា​ព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ បាន​អនុ​ញ្ញាត្តិឲ្យ​ក្រុមគ្រួសារ នៃអ្នកស្លាប់​ដោ​យ​សារជំងឺ​កូវីដ.១​៩កន្លងទៅ ជាច្រើនរ​យនា​ក់​​ ចូល​រួម​ធ្វើ​ពិ​ធីបង្សុកូ​ល​នៅទី​កន្លែង​បូជាសព។

លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធាន អនុកម្មកាបូជាសពកូវីដ.១៩ បា​នប្រាប់អ្នក​យកព័ត៌មានឲ្យដឹង​ថា អ្នកស្លាប់​ដោយជំងឺកូវីដ.១៩ ចាប់ពី​ថ្ងៃកើតជំ​ងឺកូវីដ.១៩ រហូតម​កដ​ល់ថ្ងៃនេះ មានអ្នកស្លាប់​ចំនួន​៣៦៦នាក់ ស្រី២០៦នាក់ ជនជាតិខ្មែរមានចំនួន ៣៥៩នាក់ ស្រី២០​៣​នាក់ ជនជាតិឥណ្ឌូនេស៊ី​៣នាក់ ស្រី១នាក់ ជនជាតិថៃ​មានចំនួន៤នាក់ ស្រី២នាក់ ក្នុងនោះ​ពលករ​១០នាក់ ស្រី​៨នាក់។អ្នកស្លាប់​ទាំងអស់​ត្រូវបាន​លោកអាចារ្យខេត្ត ធ្វើការបូជា​រួចរាល់​អស់​ ហើយ​សពអ្នក​កើតជំងឺកូវីដ.១៩ ឯកឧត្តអភិបាលខេត្ត​បានអនុញ្ញា​តឲ្យរៀប​ចំបូជា​សព ទៅតាមលក្ខណៈ​បច្ចេកទេស នៃការណែនាំរបស់ក្រសួង​សុខាភិបាល និងការកំណត់របស់រដ្ឋ យកទៅបូជា​ដោយ​ធ្វើកា​រតម្កល់ធ្វើបុណ្យ​សពតាមប្រពៃណី ក្នុងនោះក៏បាននិមន្តលោក​សង្ឃធ្វើការសូត្រមន្ត បង្សុកូលផងដែរ។

លោកអោម ចន្ថា បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានមណ្ឌលសំរា​ប់ព្យាបាលអ្ន​កកើតជំងឺ​កូវីដ.១៩ ធំ​៣កន្លែងរួមមាន៖ទី១មានទីតាំងក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ដែល​ជាអតីតគម្រោងរោងចក្រមួយមានផ្ទៃដី២ហិចតា ក្នុងនោះផ្ទៃអគារ១,២ ហិចតា ដែលអាចដាក់ ចំ​ណុះអ្នកជំងឺបានចំនួន ៣.០០០ នាក់ និង ទី២-​នៅគម្រោងផ្សារអ៊ឹង វណ្ណ ម៉ៅ ចម្ការតាដោក នៅ​ភូមិចម្ការ តា ដោក ឃុំឬស្សីក្រោក ស្រុកមង្គល​បូរី ដែលអាចដាក់ចំណុះអ្នកជំងឺបាន ចំនួន៣.០០០ នាក់ដែរ និង​៣កំពុងតែធ្វើជិតរួ​ចហើយ មណ្ឌល​ចត្តាឡីស័កសម្រាប់ដា​ក់បងប្អូនពលករ ៣.០០០​នាក់ នៅទី​តាំងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះក្រុមគ្រួសារ​សព​កូវីដ.១៩​ទាំងអ​ស់គ្នា បានសម្តែង​នូវម​នោសញ្ចេត​នា រំជើបរំជួលចិត្ត​ក្រៃលែង ចំពោះឯកឧត្តម អ៊ុំ រាត្រី ដែលបានយកចិត្តទុកដាក់ ឲ្យក្រុមកា​រងារផ្តើមក​សាងចេតិយ៍ធំ១ ដើម្បី​ឧទ្ទិជូនដល់អ្នកស្លាប់ ដោយជំងឺកូវីដ.១៩ សម្រាប់តម្កល់​អដ្ឋិធាតុដែល​ មរណៈភាព​ដោយជំងឺ​កូវីដ.១៩ រួមគ្នាសំ​រាប់​ឲ្យក្រុម​គ្រួសារនៃសពកើ​តជំងឺកូវីដ.១៩ មកធ្វើបុណ្យ​នៅទីនេះឲ្យបា​នគ្រ​ប់ៗគ្នា​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!