ព័ត៌មានជាតិ

គួរ​ឲ្យសង្វែកណាស់! ក្មេង​ប្រុស ស្រី ២នាក់​ លង់ទឹក​ស្លាប់ ក្នុងថ្ងៃតែមួយ ស្រុកផ្សេងគ្នា​ ដោយ​ម្នា​ក់លង់​ទឹកប្រឡាយ ​និង​ម្នាក់​ទៀត​ធ្លាក់​ចូល​ទឹ​កលូទើប​រកស​ពឃើញ

(បន្ទាយមានជ័យ)៖ក្នុងថ្ងៃ ខេត្តតែមួយ ស្រុកផ្សេងគ្នា មានក្មេង ប្រុសស្រី ចំនួន​០២នាក់ បានលង់ទឹកស្លាប់​យ៉ាអាណោចអធម៌ ដោយម្នាក់​លង់ទឹកប្រឡាយ នៅស្រុកថ្មពួក និងម្នាក់ទៀតនៅ​ក្រុង​ប៉ោយប៉ែត ធ្លា​ក់​ចូល​លូ​ ទឹកកំពុ​ងហូរ​ខ្លាំង ។

ពាក់ព័ន្ធករណីក្មេង​ស្លាប់​ដោយសារលង់ទឹក​នេះដែរ ប្រភពព័​ត៌មានពីនគរ​បាលស្រុកថ្មពួក បា​នឲ្យ​ដឹងថា៖កាលពី​វេលាម៉ោង១និង២​៩នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅប្រឡាយ​ចម្ងា​យ២​០០ម៉ែត្រ ខាងលិចភូមិក្បា​លក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក មានក្មេងប្រុស​ឈ្មោះ ហួក តែ​ហាំង អាយុ០៣​ឆ្នាំ មានទីលំ​នៅភូមិក្បាលក្របី ឃុំបន្ទា​យឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ទៅលេ​ងទឹកប្រឡាយ បណ្តាល​ឲ្យលង់ទឹកស្លាប់ ។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេល​កើតហេតុ​ក្មេងរងគ្រោះ​ និងក្មេងប្រុស​ម្នាក់ទៀត​នៅភូមិ​ជាមួយ​គ្នា បាននាំគ្នាជិៈ​កង់ទៅលេងប្រឡាយ​ទឹកដែល​គេទើបជីកធ្វើផ្លូវ ចម្ងាយ​ពីភូមិប្រ​មាណ​ជា២០០ម៉ែត្រ ប្រហែលជា០​២នា​ទីក្រោយម​ក ក្មេង​រង​គ្រោះបា​នលង់ទឹក និងស្រែក​ឲ្យ​គេជួយ តែ​ក្មេង​ដែល​ទៅជាមួយ​នោះមិន​ហ៊ានជួយ ក៏បា​នជិៈកង់ម​កប្រាប់​ឪពុកម្ដាយក្មេងរង​គ្រោះ ឲ្យទៅ​ជួយ​កូន​របស់​គាត់​ដែល​កំពុងលង់ទឹក ​ពេល​នាំ​គ្នាចុះ​ទៅ​រាវស្វែង​រកក្មេ​ងដែល​លង់ទឹក​នៅពេល​រកឃើញ ជាអ​កុសល់ក្មេងប្រុស​នោះ បានស្លាប់បាត់​ទៅហើយ ។

ដោយឡែក​នៅក្រុប៉ោយប៉ែត នគរបាលក្រុងបានឲ្យដឹ​ងដែរថា៖ កាលពីវេលាម៉ោង០៥និង២០នាទី ល្ងាច​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានក្មេងស្រីម្នាក់​បានធ្លាក់ចូលលូទឹក​ ខណៈ​ពេលមេឃ​កំពុងភ្លៀងខ្លាំង ។ក្មេងស្រីរ​ងគ្រោះ មានឈ្មោះសុខ ផានី ហៅ (វេវ )ភេទស្រី អាយុ ០៣ឆ្នាំ ស្នាក់នៅ​ជាមួយ​ជីដូនឈ្មោះ គឹម ​គីម នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ មានម្តាយ​ឈ្មោះ សាង ឡុង និង ឪពុកឈ្មោះ យុត នាក់​ទាំងពី​ជាប់រវល់ធ្វើកា​រនៅក្រៅ​ហើយ​បានទុកកូន អោយជីដូ​នជួយ​មើ​លនៅផ្ទះ។

នគរបាលបានបញ្ជាក់ថា៖យោងតាមការសាកសួរជីដូន​ឈ្មោះ គឹម គីម ភេទស្រី អាយុ៧០ឆ្នាំ មុខរប​រមេផ្ទះ បាននិយាយថា គាត់បានបញ្ចុកបាយ​ចៅទាំង​ពីរនាក់បងប្អូនរួចប្រាប់​ឈ្មោះ សុខ ផានី ហៅ (វេវ)​អោយជួយមើលប្អូន​ហើយកុំទៅណា ព្រោះជីដូនទៅ​សាខោ​អាវមួយ​ភ្លេតពេលត្រលប់​មកវិញក៏​ពុំឃើញក្មេង ទាំងពីនា​ក់​អ្នក​ឡើយ​រហូតមានកា​ឆោឡោពីអ្នកជិ​តខាងថា ឈ្មោះ(វេវ )បានធ្លាក់ចូ​លក្នុងប្រឡាយ​បាត់ហើយ។តាម​ការសាកសួ ឈ្មោះ ធៀន សុច័ន្ទពិសិទ្ធ ភេទប្រុស អាយុ ១១ឆ្នាំ បាន​ប្រាប់ថា៖ ខ្លួនបា​នឃើញ ឈ្មោះ វេវ និង តយ ២នាក់បងប្អូន កំពុង​លេងទឹក​មាត់ប្រឡាយ ហើយខ្លួនបាន​ដើរទៅទាញដៃ​ តែឈ្មោះវេវ​ មិនព្រមឡើងម​កទេ រួចខ្លួនបា​នដើរទៅហៅចាស់ៗ ពេ​លត្រឡប់ម​កវិញក៏ពុំឃើញ​ឈ្មោះវេវ ទៀតទេ។នៅពេល​លឺដំណឹ​ងភ្លាមអាជ្ញាធរ ក៏ដូចជា​កម្លាំង​សមត្ថកិច្ចទាំង០៣​ប្រភេទបាននាំគ្នាចុះ​រាវរក និងយកអេស្ការជីកកាយលូ ដើម្បីរកសព តែមិន​រកឃើញ លុះវេ​លម៉ាង០៥និង២០នា​ទី ព្រឹកថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០២២ ម្តាយម៉ីង ឈ្មោះទេព ស្រី​សរ និង ឪពុកមា ​ឈ្មោះហែម រីណា ខណ:​ពេលពួកគាត់​ចេញពីធ្វើការ ហើយ​ដើ​រអឺត​មើល​តាមវីហ្គាលូ ទើបប្រទះ​ឃើញសាកសពក្មេងស្រី ជា​ប់មេឃ​ឈើក្នុងវី​ហ្គាលលូ នៅ​មុខផ្ទះ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button