ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

សង្ស័យជាឆ្នាំងបាយរប​ស់អាជ្ញាធរមូលដ្ឋាន​ហើយមើលទៅ ខណ:​ល្បែងស៊ីសង កើតមា​នឡើ​ងរីកដូ​ចផ្សិតនៅខេ​ត្តសៀមរាប មិ​ន​ឃើញចុះបង្កាប(មានវីដេអូរ)

ខេត្តសៀមរាប៖ល្បែងស៊ីសងជាច្រើនប្រភេ​ទតាមអនឡាញ មានដូចជាជល់មាន់ ឡូតូ បៀ ជាដើម​កំពុង​កើត​មានឡើងយ៉ា​ងពេញបន្ទុកនៅតាមរោ​ងកាហ្វេ និងតារាងបាល់​ទះ ក្នុងក្រុង​សៀមរាប ចាក់​ចាញ់ឈ្នះក្នុងមួយក្តាៗរា​ប់ពាន់ដុល្លារ និងលានរៀលឯណោះ​មិនឃើញមានអាជ្ញាធរ ពិសេ​សកម្លាំងអ​ធិការនគរបា​លក្រុងសៀមរាបចុះ​បង្ក្រាបឡើយ។

ជាក់ស្ដែងទី​តាំងចំនួន៥ នៅចំកណ្តាល​ក្រុងសៀមរាប ដែលអង្គភា​ពយើង​បានចុះ​ផ្តិតយករូប​ភាពដោយផ្ទា​ល់រួមមានៈ

នៅរោ​ងកាហ្វេ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ជ​ល់មាន់តាមអនឡាញ

នៅ​រោងកាហ្វេ ផ្លូវលោក​តាណឺយ ភូមិវត្តបូព៏ សង្កាត់សាលាកំរើក ក្រុងសៀមរាប ល្បែងស៊ី​សងប្រ​ភេទឡូតូ និង​បៀភ្នាល់តាម​អនឡាញ ។

នៅ​រោងកាហ្វេ ស្ថិតក្នុងភូមិ​តាវៀន សង្កាត់សា​លាកំរើក ក្រុងសៀមរា​ប ជល់មាន់តាមអនឡាញ ។

នៅក្នុងតា​រាង​បាល់ទះរបស់ាឈ្មោះ សី ហា ស្ថិតក្នុងភូមិធ្លក​អណ្តូង សង្កាត់ស្លក្រាម ក្រុង​សៀម​រាប ពីក្រោយ​តារាងបា​​ល់ទះ ជល់​មាន់​តា​មអ​នឡាញ បៀ បៀកា​រ៉ាត់ និងដូមីណូ ។

នៅក្បែ​តារាងបាល់ទះ ស្ថិតក្នុងភូ​មិសាលាកន្សែង សង្កាត់ស្វាយ​ដង្គំ ខេត្តសៀម​រាប ជល់មាន់​តាមអន​ឡាញ និងបៀ បាន​បើកឲ្យក្រុមអ្នកញៀនល្បែងជាច្រើននា​ក់ចូលលេង ហូរកញ្ជ្រាវ​ធ្វើឱ្យរំខា​នដល់ការរ​ស់នៅរបស់ប្រជាពល​រដ្ឋ

ម្យ៉ាងវិញទៀត​ការបើ​កឲ្យលេ​ងល្បែងស៊ីសងខាងលើនេះ មិនមែនលេង​ក្នុងព្រៃ​ស្ងាត់លួច​លាក់ឯណា ពោលគឺ​នៅតាមតា​រាងបាល់ទះ និង​រោងកាហ្វេ តាម​បណ្ដោយផ្លូវ​ធំៗក្នុង​ក្រុងសៀមរាប ដោយចតម៉ូតូ និងឡាននៅតាមដងផ្លូ​វយ៉ាងត្រៀបត្រាដូចគេរៀបចំកម្មវិធីបុណ្យនិងការអញ្ជឹង ​ហេតុ​អ្វីបាន​ជាអាជ្ញាធ​រមូលដ្ឋាន ពិសេស​សមត្ថកិច្ចមើលមិនឃើញ

ប្រភពពីអ្នកញៀនល្បែងបានអោ​យដឹងថា ល្បែងស៊ីសង​បើកឲ្យលេងយ៉ា​ងគគ្រឹកគគ្រេង​នេះដោយ​មានបុគ្គលម្នា​ក់ដែល​គេឲ្យរ​ហ័សនាម​ថាខ្លាជាអ្ន​កមើល​ខុសត្រូវ និងកាង​សឹងគ្រប់​កន្លែងទាំង​អស់ក្នុងខេត្ត​សៀមរាប

ពាក់ព័ន្ធ​បញ្ហាខាងលើនេះប្រជាព​លរដ្ឋមួយចំនួន​ដែលមានគ្រួសារ​ញៀនល្បែងស៊ីសង បានបង្ហើ​បប្រាប់​ថា នៅពេល​គ្រួសា​រខ្លួនម​កពីលេង​ល្បែងឈ្នះ ​មិនមានរឿងអ្វីនោះ​ទេ ក៏ប៉ុន្តែនៅពេល​ចាញ់​វិញ ទាស់នេះទាស់នោះរករឿង​មិនចេះចប់ រហូតបង្កជាហឹង្សាក្នុងគ្រូ​សារ ខ្លះបែកបាក់ ព្រាត់ប្រាស់​គ្រួសារ លក់អ​ស់ទ្រព្យសម្បត្តិដីធ្លី ជំពា​ក់បំណុលគេជុំទិសជាដើម ។ដូច្នេះស្នើឲ្យស្នង​ការនគ​របាលខេត្ត​សៀមរាប ដាក់មន្រ្តីជំនាញ ចុះធ្វើការស៊ើបអ​ង្កេតនិងមា​នវិធានការទប់ស្កាត់ ដើម្បីឲ្យពល​រដ្ឋរស់នៅ​ដោ​យសុខសាន្ត មិនមានភាពភ័យខ្លាច ពិសេសឱ្យស្រប​តាមគោលនយោ​បាយភូមិ/ឃុំមា​ន​សុវត្ថិភាពរប​ស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្ត។ព្រោះថា មានល្បែងស៊ីសង នៅមូលដ្ឋានតែ​ងតែមាននូវអំពើផ្សេងៗដូចជា អំ​ពើហិង្សាក្នុងគ្រួសារ ចោរលួច ចោរប្លន់ បង្កជា​អសន្តិ​សុខក្នុងសង្គមជាដើម

ជុំវិញបញ្ហាខាងលើនេះ នាថ្ងៃទី២០ ខែសី​ហា ឆ្នាំ២០២២ អង្គភាពយើងផ្ដិតយករូ​បភាពរួច ហើយក៏បា​នខលរា​យការណ៍ជូនលោកវរសេនីយ៍​ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប តែនៅពេ​លខលចូល​ក៏ស្រាប់តែដាច់ ជាច្រើនដង​។ចំណែក​លោកស្នង​ការនគរបាលខេត្តសៀមរាប បាន​ប្រាប់ឲ្យដឹងតាមទូរស័ព្ទថា លោកនឹ​ងឱ្យនាយប៉ុស្តិ៍ចុះ​ទៅពិនិត្យមើលតែទោះ​យ៉ាងនេះក្តី រហូតម​កដល់ពេលនេះ​ទីតាំងល្បែងស៊ីស​ងទាំង៥ ទីតាំ​ងខាងលើនេះ នៅតែ​បន្តបើកលេង​ដោយរលូន​ដដែល

ពាក់ព័ន្ធ​ទៅ​នឹងការ​បើកឲ្យ​លេងល្បែងស៊ី​សង​យ៉ាងគគ្រឹក​គគ្រេង​នៅចំកណ្ដាលក្រុងសៀមរាប​នេះ​ដែរ បើយោងតាមច្បាប់​ស្តីអំពីការបង្ក្រាបល្បែងស៊ីសងជំពូក១ មាត្រា ១ ត្រូវហាមឃាត់ជា​ដាច់ខាត ការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ,ជំពូក៣ មាត្រា ៤ ជនណាលេងល្បែងស៊ីសងជននោះត្រូវផ្តន្ទាទោសពិន័យ ជាប្រាក់ឬ ដាក់គុក។ក្នុងជំពូកដដែរ មាត្រា១ ១ ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រភេទនៅទី​ណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំ ដល់៥ឆ្នាំទៀតផង៕សូមទស្សនានូវវីដេអូរដែលមានដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!