ព័ត៌មានជាតិ

កងពលតូចថ្មេីរជេីងលេខ៥១ បើកចាក់វ៉ាក់សាំងការពារកូវីដ-១៩​ ដូសជំរុញ(ដូសទី៥) ជូនកងទ័ព គ្រួសារទ័ព

(បន្ទាយមានជ័យ):នាព្រឹកថ្ងៃសុក្រ ១១ កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២​ កងពលតូចថ្មេីរជេីងលេខ៥១ បានបើកចាក់វ៉ាក់សាំងការពារកូវីដ-១៩​ ដូសជម្រុញ(ដូសទី៥) ជូនកងទ័ព គ្រួសារកងទ័ព នៅទីបញ្ជាការកងពល និងចល័តតាមបន្ទាត់ព្រំដែនដេីម្បីចាក់ជូនកម្លាំងជួរមុខ ដេីម្បីបង្កេីនប្រព័ន្ធភាពស៊ាំ​ សម្រាប់បង្ការ ជំងឺកូវីដ-១៩ ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវបន្តអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ​ និងក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ​ ទោះបីជាប្រទេសកម្ពុជា​ គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ក៏ដោយ។

ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក្នុងនាមមេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារ ដែលបានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៥) ក៏បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណចំពោះប្រមុខរាជដ្ឋាភិបាលដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន ក្រុមគ្រួសារ និងនគរបាលការពារព្រំដែននាពេលនេះ។

នៅក្នុងឱកាសនោះដែរ កងទ័ព ព្រមទាំងគ្រួសារ ទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button