ព័ត៌មានជាតិ

សិស្សជាប់និទ្ទេសAចំនួន០២នាក់ទទួលបានម៉ូតូ ១គ្រឿង ខណ:សិស្សនិទ្ទេសB និងលោកគ្រូ អ្នកគ្រូ ទទួលបានទឹកប្រាក់២០ម៉ឺនរៀល

(ប៉ៃលិន) ឯកឧត្តម អ៉ី ឈាន និងលោកជំទាវ បាន ស្រីមុំ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងនាំយកម៉ូតូចំនួន ២គ្រឿង ទៅចែកជូនសិស្សប្រឡងជាប់និទ្ទេស A ចំនួន ២នាក់និងសិស្សជាប់និទ្ទេស B ចំនួន២៩នាក់ក៏ទទួលបាន២០ម៉ឺនរៀលផងដែរ។

នេះឱកាសនោះឯកឧត្តម អ៉ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ នៅឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនវាបំផ្លាញគ្រួសារយើងបំផ្លាញអនាគត់យើង។

ក្នុងកិច្ចសំណេះសំណាលនេះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្តាំផ្ញើដល់សិស្សដែលប្រឡងជាប់ សូមបន្តការរៀនសូត្រ ដើម្បីយកចំណេះដឹង មកជួយអភិវឌ្ឍន៍ខេត្តប៉ៃលិនយើង កុំបណ្តោយខ្លួនឲ្យធ្លាក់ក្នុងឧបាយមុខនាំឲ្យខូចអនាគត់ និងធ្វើឲ្យក្តីសង្ឃឹមរបស់ឪពុកម្តាយត្រូវបាត់បង់និងខកចិត្ត។

សូមបញ្ជាក់ថាខេត្តប៉ៃលិនសិស្សប្រឡងជាប់និទ្ទេសA ចំនួន០២នាក់(ស្រី) ជាប់និទ្ទេស B ចំនួន២៩នាក់ ស្រី២៥នាក់ ជាប់និទ្ទេស C ចំនួន ៦៦នាក់ ស្រី៤៣នាក់ ជាប់និទ្ទេស D ចំនួន១៣៦នាក់ ស្រី៨៧នាក់ និងនិទ្ទេស E ចំនួន១៦៨នាក់ ស្រី៩៤នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button