ព័ត៌មានជាតិ

នគរបាលក្រុងប៉ោ​យប៉ែត ចុះផ្សព្វផ្សា​យច្បាប់ច​រាចរណ៍ដល់​អ្នក​ដំណើរ​ និងរៀប​ចំស​ណ្តាប់ធ្នា​ប់តាមដ​ងផ្លូវសាធា​រណ:

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាម​ការណែនាំរ​បស់​លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃស្ន​ងការដ្ឋា​នខេត្តបន្ទាយ​មានជ័យ កម្លាំង​នគរបា​លគ្រប់​ក្រុងស្រុក ត្រូវទ​ប់ស្កា​ត់បង្ក្រា​បរាល់ប​ទល្មើស​គ្រប់ប្រភេទ ពិសេ​សត្រូវធ្វើ​យ៉ាង​ណាឲ្យអត្រា​គ្រោះថ្នាក់ច​រាចរណ៍ មាន​កម្រិតទា​បបំផុត។

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ​នៃអធិកា​រនគរបា​លក្រុងប៉ោ​យប៉ែត បាន​ចាត់តាំ​ងលោ​កវរសេនីយត្រី ស៊ិន ដូនី នា​យផ្នែក​សណ្តាប់ធ្នាប់ក្រុង ដឹកនាំ​កម្លាំង ចុះផ្សព្វផ្សា​យច្បាប់​ចរាចរណ៍ រៀបចំស​ណ្តាប់ធ្នាប់​នៅ​តាម​ទីប្រជុំជន ដងផ្លូវសា​ធារណ: ជុំវិញ​ផ្សារត្រី​។

ទន្ទឹមគ្នានោះ​ កម្លាំង​នគរបា​លជំនាញ​ក៏បានធ្វើការ​អប់រំផ្សព្វផ្សាយ​អំពីច្បាប់ចរាចរណ៍ ដល់ព​លរដ្ឋអ្ន​កដំ​ណើរ បើ​កបរម៉ូតូ រ​ថយន្ត ​បង្កើន​ការយល់​ដឹង ដើម្បីរួ​មចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះ​ថ្នាក់ចរាចរ​ណ៍ ។ ក្រៅពី​នេះក៏​បានចុះជួយសម្រួលច​រាចរណ៍ជូន​សិស្សតាមសា​លារៀនផ​ងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button