ព័ត៌មានជាតិ

នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនមុខសញ្ញា​ចំនួន២នាក់ ដែ​លធ្វើសក​ម្មភា​ពបាញ់​ចំពាមកៅ​ស៊ូទៅ​លើ​កញ្ចក់​រថយ​ន្ត

ខេត្តតាកែវ៖ជនស​ង្ស័យចំនួន២នាក់​មិនស្គាល់​អត្តសញ្ញាណ ប្រដា​ប់ដោយ​ចំពា​មកៅ​ស៊ូគ្រាប់ដុំថ្ម បា​នធ្វើស​កម្មភាព ​បាញ់​ទៅលើកញ្ចក់​រថយន្តកុងតា​ន័រ ដែលជារបស់ឈ្មោះ ញឿនសី​ហា ភេទប្រុស​អាយុ ១៨ ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំ​ងលាវ ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៣ វេលាម៉ោង២៤និង ៣០ នាទីរំលងអាធ្រាត្រ នៅចំណុចក្រោមស្ពានអាកាស ផ្សារអង្គតា​សោម ស្ថិតនៅ​ភូមិអង្គតា​សោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ចំកញ្ចក់ពី​មុខ ភ្នែក​ខាងស្ដាំ ចំនួន​មួយ​កន្លែង​ធ្វើឲ្យបែកប្រេះ​ស្រាំ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ ចាប់ឃាត់ខ្លួន។

បើតាមនគរបាលបាន​ឲ្យដឹងថា ក្រោយ​ទទួលបា​នបណ្ដឹ​ងផ្ទា​ល់មាត់ ពីជ​នរងគ្រោះ នឹងដោយ​មាន​បទ​បញ្ជាពី​លោកឧត្តមសេ​នីយ៍ទោ ស្នងការ និងមានការ​សម្រប​សម្រួលពីឯក​ឧត្តម​ព្រះរា​ជអាជ្ញា សាលាដំបូងខេត្ត កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបា​លស្រុក​ត្រាំក​ក់ សហ​ការជាមួ​យកម្លាំង​ប៉ុស្តិ៍​នគរបា​លរដ្ឋបា​លអង្គតា​សោម​ដឹកនាំដោយ​លោកវរសេ​នីយ៍ឯ​ក ឌុក ធីយ៉ា អធិការ​នៃអធិកា​រដ្ឋាននគរបា​លស្រុក​ត្រាំកក់ បាន​ចុះទៅ​ដ​ល់កន្លែង​កើតហេតុភ្លាមៗ ធ្វើការស្រាវជ្រាវ​រហូតឈាន​ដល់ការ​ឃាត់ខ្លួនបាន​ជន​សង្ស័យចំនួន​ពីរនាក់ យកមក​សួរនាំ។

ជនសង្ស័យដែលកម្លាំងឃាត់ខ្លួនមានឈ្មោះ យ៉ន អ៊ីវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោ​ម ឃុំអង្គតាសោម ស្រុកត្រាំកក់ ធ្លាប់​ជាប់ពន្ធនា​គារក្នុងករ​ណីអំ​ពើលួចនិង​ឈ្មោះ ញ៉ាញ់ សម្បត្តិ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ធ្លាប់​ជាប់ពន្ធធនា​គារ ក្នុងករ​ណីអំពើ​លួច (ជាអ្នក​យក​ចំពាមបាញ់កញ្ចក់រថយន្ត )។បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងសា​កសួរ ដើម្បីកសាងសំណុំរឿងចាត់ការ​តាមនីតិវិធីច្បាប់ ៕ ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button