ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ​ ដឹ​កនាំក្រុម​ការងារ​នាំយ​កអំណោយ​ ឯកឧត្តម​ ស ​សុខា ​និង​លោក​ជំ​ទាវ ​ចែក​ជូន​កុមារ​កំព្រា​នៅ​មណ្ឌលកុមារកំ​ព្រាវិ​សាខា នៃក្តីសង្ឃឹម វត្តខ្ចាស់

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀ​លថ្ងៃទី០​៨ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿង​ឧបភោគ បរិ​ភោ​គ ដែល​ជាអំ​ណោយ​ដ៏ថ្លៃថ្លា របស់​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអ​ប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រា ចំនួន ១២៣នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ​។

សម្ភារៈដែលត្រូវចែកជូនមមាន:

ថវិកា ចំនួន ៤២៨១ដុល្លារ (បួនពាន់ពីររយប៉ែតសិបមួយដុល្លារ)

អង្ករ ចំនួន ០៥ តោន (១០០ ការ៉ុង)

មី ចំនួន ០៥ កេសធំ(៣០កេសតូច)

ទឹកសុទ្ធ ចំនួន ២០០យួរ

ឆ្លៀតក្នុងឱកា​សនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន​ពាំនាំកា​រសួសុខទុក្ខពី ឯ​កឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗទាំ​ងអស់ រួម​លោកគ្រូអ្នកគ្រូអ្នកដែ​លបាន​មើលថែរក្សាកូនៗ។ ក្នុងឱ​កាសនោះ​ដែរលោ​កឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំ​ផ្ញើរឱ្យ​កូនៗ

ត្រូវ​ខិតខំរៀនសូត្រ ​ដើម្បីយកចំណេះជំ​នាញ ទៅប្រក​បរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូ​លរួម​អភិវឌ្ឍប្រទេ​សជាតិឲ្យកា​ន់តែរីកចម្រើន

សូមក្មួយ​ៗ រស់​នៅស្អាត ​អនាម័យល្អ ហូប​ស្អាត ជានិច្ច

សូមក្មួយ​ៗ ប្រុងប្រយ័ត្ន ​និងថែរក្សាសុខ​ភាពឱ្យបានល្អ ព្រោះ​ចូលរដូវភ្លៀងធ្លាក់និងមានមូលខ្លា ពេ​ល​ចូលគេងដាក់មុងឱ្យបានត្រឹមត្រូវ

សូមក្មួយ​ៗ ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គ​ណៈគ្រប់គ្រងសាលា ម៉ែដោះ

សូមក្មួយៗ ត្រូវ​ជៀសឱ្យឆ្ងាយ​ពីគ្រឿងញៀន ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button