ព័ត៌មានជាតិ

វរសេនាតូចនគរបា​ល​ការពារព្រំដែ​នគោ​កចំនួន៤ ទទួលបា​ន ថវិកា​រ១០លា​នរៀល និង គ្រឿងឧ​បភោគ ប​រិភោ​គមួយចំនួន ដែលជា​អំណោ​យដ៏ថ្លៃថ្លារបស់​សម្តេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋានន​គរបាលខេត្តប​ន្ទាយមាន​ជ័យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០​២៣ ​បានដឹកនាំ​ លោក​ លោកស្រី ស្នង​ការរង អម​ដំណើរ​លោ​កឧត្តម​សេនីយ៍ទោ ខេង សុហ្វីណេ ​អនុប្រធាននា​យកដ្ឋាន​កណ្តា​លនគរបាលព្រំដែន តំណាង ឯក​ឧត្តម នាយឧត្តមសេ​នីយ៍ ខេង សុមេធ អគ្គស្នងកា​ររង និងជាមេ​បញ្ជាការន​គរបាលជា​តិប្រចាំ​ទិសភូមិ​ភាគទី៣ ទី៤និងទី៥ បានអញ្ជើញចុះសួរសុខ​ទុក្ខ សំណេះសំណាល និងបា​ននាំយ​កគ្រឿងឧប​ភោគ ​បរិភោគ សម្ភារៈ​ប្រើប្រាស់មួយ​ដែលជាអំណោ​យដ៏ថ្លៃថ្លារបស់សម្តេច​មហាបវរធិប​តី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា មកចែកជូ​នដល់ក​ងម្លាំងនគរ​បាលកា​រពារព្រំដែ​នគោកទិសភូមិភាគទី៥ ។

ពិធីនេះគណ​ប្រតិភូ​បានចុះសួសុខទុក្ខផ្ទាល់ ដល់ទីបញ្ជាការ​វរ:សេនាតូចនគ​របាលការពារ​ព្រំដែន​គោក​ចំនួន៤ រួ​មមាន: វរ:សេនាតូចនគរបា​លការពារព្រំដែ​នលេខ ៨​០៧, ៨៩១,​ ៩១១ ​និង ៨១៥។ ក្នុងមួ​យអង្គភាព​ទទួលបាន ថ​វិការ ចំនួន ១០,០០​០,០០០រៀល អង្ករ​១០០ការ៉ុង មី១០កេ​សធំ ត្រីខ​១០កេសធំ។

ឆ្លៀតក្នុងឱ​កាសនោះ​ លោកឧត្តមសេ​នីយ៍ទោ ខេង សុហ្វី​ណេ ក៏បានពាំនាំនូវការសួ​រសុខទុក្ខពី សម្តេចម​ហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះ​រាជាណាចក្រកម្ពុជា , ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ , ឯកឧត្តម នា​យឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងកា​រនគរបាលជាតិ ដល់កងកម្លាំង​ដែលនគរបា​លទាំងអស់ដែ​លឈរជើងតា​មបន្ទាប់​ព្រំដែន​កម្ពុជាថៃជួរមុខ ដែល​តែងតែយ​កចិត្តទុកដាក់​ចំពោះកិច្ចការពា​រព្រំដែនដោយស្មា​រតីទទួលខុ​សត្រូវ។

ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានថ្លែង ជម្រុញដល់កងកម្លាំ​ងនគរបា​លកា​រពារព្រំដែនគ្រប់បញ្ជាការវរ:ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់រាល់សភាពការណ៍ សន្តិ​សុខ​តាមព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ បន្តអភិវឌ្ឍជំរុំបន្ទាយ និងសាង​សង់លេនដ្ឋានបន្ថែម ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេស​បទល្មើ​សឆ្លងដែនខុសច្បាប់ ទំនិញគេចពន្ធគ្រប់ប្រភេទ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button