ព័ត៌មានជាតិ

កងព​លតូចថ្មើរជើងលេខ៥១ ប្រមូលផ​លដំឡូងមី ជាង២​០០តោន លក់ទៅ​ទីផ្សារ

(បន្ទាយមានជ័យ)៖នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០​២២ អង្គភាព​កងពលតូចថ្មើរជើងលេខ៥១ បានប្រ​មូល​ផ​លមើមដំឡូងមី ដែល​ដាំដុះក្នុងអង្គភាពចំនួន១​១ហិកតា លក់សរុបចំនួន ២០៧តោន។

ក្រៅពីអ​នុវត្តភារកិច្ចស្នូលរប​ស់អង្គភាព បានជំរុញឲ្យក​ងទ័ពនិងគ្រួសារ បណ្តា​អង្គភាពចំណុះ បន្ត​កា​រងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជា​ពិសេសការដាំដំឡូងមី កុំទុកដីទំនេរចោល ដែលជាកា​រច្នៃប្រឌិ​ត​ធានាការចិញ្ចឹមកងទ័ព គ្រួសារយោធិនដែលមានជី​វភាពខ្វះខាត សន្សំថវិកាកសាងអង្គភាព និង​ជួយគ្រួសារយោធិនជួបការលំបាក។

សូមបញ្ជាក់ផងដែរ​ថា អង្គភាពក្រៅពីដាំដំណាំដំឡូងមី ធ្វើការដាំដំណាំច្រើនមុខទៀតដូចជា ចេក ស្វា​យ ខ្នុរ ដូង អំពៅ ទាប ជាដំណាំយុទ្ធសាស្រ្ត។

ជាការកត់ស​ម្គាល់ កងកម្លាំងវរសេនាតូចថ្មើរជើ​ងលេខ៥១៤ កងពលតូចថ្មើ​រជើងលេខ៥១ ចេញ​បេសកម្ម ប្រតិបត្តិការកា​រពារទប់ស្កាត់ ឆ្លងជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុង​ខេត្តបន្ទាយមានជ័យ ក៏ដោយ នៅតែកម្លាំង​នៅខាងក្រោយក្នុងទីបញ្ជាការត្រៀមកម្លាំងអន្តរាគមន៍ និងបន្តបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមីដីក្នុងអង្គភាព

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!