ព័ត៌មានជាតិ

ប្រកាសទទួ​លស្គាល់​ជាផ្លូវការ ​រចនា​សម្ព័ន្ធដឹ​កនាំ​របស់សម្ព័ន្ធ​យុវជន​ស្រលាញ់សន្តិភា​ព(ស.យ.​ស.ស) ​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖គណៈកម្មាធិការកណ្តាល​សម្ព័ន្ធយុវជនស្រលាញ់​សន្តិភាព(...) កាល​ពី​ថ្ងៃទី២៣ ខែមេ​សា ឆ្នាំ២០២២ បាន​រៀបចំ​ពិធីប្រកាស​ទទួលស្គាល់​ជាផ្លូវ​ការរចនាសម្ព័ន្ធ​ដឹកនាំរប​ស់សម្ព័ន្ធ​យុវជនស្រលាញ់សន្តិភាព(...) ​ខេត្តបន្ទាយមានជ័យ នៅសា​លប្រជុំសា​លាខេត្ត​ ក្រោម​អធិបតី​ភាពឯកឧត្តម ប៉ាន់​ខែម ប៊ុនថន ប្រធានប្រតិបត្តិយុវជ​នស្រលាញ់សន្តិភាពថ្នាក់ក​ណ្ដា​ល ឯកឧត្តម ​អ៊ុំ រាត្រី អភិបា​ល​នៃគណ:អ​ភិបាលខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ​អ៊ុំ​ រាត្រី បានមានប្រសា​សន៍ថា៖ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ​សូមធ្វើការគាំ​ទ្រនៃការប្រកា​សទទួល​ស្គាល់ជាផ្លូវការសម្ព័ន្ធយុវជ​នស្រលាញ់សន្តិភាព នៅក្នុងសាខាខេត្តបន្ទាយមានជ័យទាំង ៣៣៣​នាក់។ជាពិសេសដើម្បីសហការជួយធ្វើការ​ងារនៅគ្រប់មូលដ្ឋាន ស្របតាមគោល​នយោបាយ​របស់​គណបក្ស និងយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាល

ជាមួយគ្នានោះដែរឯកឧត្តម ក៏​បាន​សំណូមពរដល់សម្ព័ន្ធយុវ​ជនស្រលាញ់​សន្តិភាព សូមជួយរាយ​ការណ៍​ជា​បន្ទាន់ នូវភាពអ​សកម្មរប​ស់អា​ជ្ញាធរមូលដ្ឋាន ឬគ្រប់ស្ថាប័ន​អង្គភាព នៅក្នុងខេត្តឲ្យ​បា​នទា​ន់ពេលវេលា ដើម្បីថ្នា​ក់ដឹក​នាំខេត្ត មា​នវិធាន​ការអប់រំទប់​ស្កាត់ និងដោះស្រាយ​ឲ្យបានទាន់​ពេល​វេលា រា​ល់ភាពអ​សកម្មទាំងអស់ ធ្វើឲ្យប្រ​ជា​ពលរដ្ឋបា​ត់បង់​ជំនឿលើគណបក្ស និងលើការ​ដឹកនាំរ​បស់ប្រមុខរាជរដ្ឋា​ភិបាល

ទន្ទឹមនោះដែរឯកឧត្តម ប៉ាន់ខែម ប៊ុនថន បា​នលើកឡើងថា៖ សម្ព័ន្ធយុវជ​នស្រលាញ់​សន្តិភាពបាន​ចាប់បដិ​សន្ធិឡើងនៅឆ្នាំ ២០១៦ ដែលមាន​សមាជិករាប់​ម៉ឺននាក់កំពុងធ្វើ​សកម្មភាពនៅ​ក្នុងទូទាំ​ងប្រទេសកម្ពុជា ដោយឡែកសម្រាប់​ខេត្តបន្ទាយមានជ័យ​ដែលត្រូវបានប្រកា​សទទួលស្គាល់ជា​ផ្លូវការនៅ​ថ្ងៃនេះគឺមានចំនួន៣​៣៣នាក់

ឯកឧត្តម ប្រធានប្រតិបត្តិយុវជ​នស្រលាញ់សន្តិភា​ពថ្នាក់កណ្ដាល បន្តថា៖ តួនាទីរ​បស់យុវជ​នស្រឡាញ់សន្តិភាព គឺត្រូវហ៊ា​នធ្វើអ្វីៗគ្រប់​បែបយ៉ា​ង ដើម្បីការពារបក្សប្រជាជនកម្ពុជា ការពារ​ប្រមុខរាជរដ្ឋាភិ​បាលស្របច្បាប់ ដែល​កើតឡើងពីការបោះឆ្នោត នឹងត្រូវធ្វើសកម្ម​ភាពវាយបកគ្រប់​យ៉ាងចំពោះ​អ្នកប្រឆាំងនឹងរដ្ឋាភិបា​លផងដែរនៅ​ពេលខាងមុខនេះសម្ព័ន្ធយុ​វជនស្រលាញ់​សន្តិ​ភាពអាចក្លាយ​ទៅជាអ្នកសង្កេតការណ៍​បោះឆ្នោត អ្នករាប់សន្លឹ​កឆ្នោត និងក៏ជាអ្នកគាំទ្រល​ទ្ធផល នៃការបោះឆ្នោតនៅកម្ពុជា និងក៏ត្រូវជាអ្នក​ធ្វើសកម្មភាពវា​យបកទាន់​ពេលវេលា នៃការប្រឆាំង​នឹងលទ្ធផលការ​បោះឆ្នោតរបស់ពួកប្រឆាំងផងដែរ

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា៖ សម្ព័ន្ធយុវជ​នស្រលាញ់សន្តិភា​ព ត្រូវយកចិត្តទុ​កដាក់​បន្ថែមទៀត​នូវការងារតាមមូលដ្ឋាន ដោយត្រូវជួយ​បម្រើការងារជូនថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ជួយ​ដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពល​រដ្ឋមានជំនឿជឿជាក់​និងធ្វើការគាំទ្រ​គោលនយោបាយដឹ​កនាំរបស់បក្ស រប​ស់ប្រមុខរាជរដ្ឋាភិបាល។ម៉្យាងវិញ​ទៀតត្រូវហ៊ានវាយបក នឹងបក​ស្រាយនូវរឿង​ពិតទាំងឡាយដែ​លពួកប្រឆាំងបានបំភ្លៃ វាយប្រហារ​មកលើរដ្ឋាភិ​បាលតាមសង្គ​មហ្វេសប៊ុកជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button