ព័ត៌មានជាតិ

ឃាត់ខ្លួនជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ​ ១នាក់ ត្រូវកម្លាំងនគរបាល​ស្រុកថ្មពួក​ ចាប់ឃាត់ខ្លួន កាល​ពីវេលា​ម៉ោង៤ និង​៣០នាទីទៀបភ្លឺ ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ពាក់ព័ន្ធករណី លួចម៉ូតូ​របស់​ប្រជា​ពលរដ្ឋ​នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាលបាន​ឲ្យដឹងថា ជនសង្ស័យ​មានគ្នា២នាក់ បានធ្វើសកម្មភាពចូលលួចម៉ូតូ ១គ្រឿង ម៉ាកវេ​វអាវ​កាច់ ម៉ាស៊ីន១១០សេសេ លេខម៉ាស៊ីន 20 78 403 ពណ៌ ក្រហមខ្មៅ សេរីឆ្នាំ២០១៩ គ្មានពន្ធ គ្មាន​ស្លាកលេខ ដែលម្ចាស់​បានចតទុក មុខផ្ទះ​ទាំងសោរ។នៅពេល​កំពុង​លួចម្ចាស់​បានឭសំលេ​ងម៉ូតូរោទិ៍ ក៏ភ្ញាក់​ដឹងថា មានចោរលួចម៉ូតូរបស់ខ្លួន ហើ​យក៏បានបើកឡាន​ដេញតាម ប្រផាប់​ប្រភីង តាំង​ពីកន្លែងលួចរហូតដ​ល់ស្ពានទីពីរ ខាងជើង​ទីរួមស្រុកថ្មពួក លើផ្លូវជាតិ 56A តាមទា​ន់ចាប់​បានជន​សង្ស័យ ១នាក់ ឈ្មោះ ជី សុហេង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ អ្នក​តា ឃុំថ្មពួក ស្រុក​ថ្មពួក និងបក្ខពួក​ម្នាក់ទៀត​ឈ្មោះ ហាប វេហា ភេទប្រុស ​អាយុ២៨ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុក​ថ្មពួក ខេត្តឫបន្ទាយមានជ័យ បានរត់គេចខ្លួន​បាត់។​ជនសង្ស័យទាំងពីរនាក់ជាមុខ​សញ្ញាប្រើ​ប្រាស់សារធាតុញៀន ហើយធ្លាប់​ជាប់មណ្ឌលកែ​ប្រែភ្នំបាក់ចំនួន៣លើក និងបានដ​កហូតវត្ថុតាង ម៉ូតូ​ចំនួន ០១គ្រឿង យកមក​រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ថ្មពួកបណ្តោះអាសន្នតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក​ពិតជាបានប្រើ​ប្រាស់​គ្រឿង​ញៀន និងលួចម៉ូតូប្រាក​ដមែន។បច្ចុប្បន្នជនសង្ស័យឈ្មោះ ជី សុហេង ត្រូវបាន​កម្លាំងជំនា​ញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ធ្វើការឃាត់ខ្លួន និងរៀបចំ​កសាងសំណុំរឿង​ បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់​ការតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button