ព័ត៌មានជាតិ

បុរ​ស​ម្នាក់​ជា​ន់​ម៉ី​នផ្ទុះ​ បណ្តា​ល​​ឲ្យ​រង​របួស​ជើង​ទាំង​ពីរ ខ​ណៈ​បណ្ដើរ​សត្វ​វឆ្កែ​ចូល​ព្រៃ​តាម​បន្ទាត់​ព្រំដែន ដើ​ម្បី​ប្រ​ដេញ​ស​ត្វ ​និងបេះ​បន្លែស្លឹក​ព្រិច​ ឲ្យម្តាយ​លក់យ​កប្រាក់​ចិញ្ចឹ​មជីវិត

ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វេកខ្លាំង​ណាស់​ ដោ​យសារ​តែជី​វភាព​ខ្វះខាត​ បុរស​ម្នាក់ប​ណ្ដើរ​ឆ្កែចូ​លព្រៃតា​មបន្ទា​ត់ព្រំ​ដែន ​ដើម្បីប្រ​ដេញ​សត្វ ​និង​បេះ​បន្លែស្លឹក​ព្រិច​យក​ម​កឲ្យម្ដាយ​លក់ ដើម្បី​យ​កប្រាក់​ចិញ្ចឹមជីវិត ​ក៏ត្រូវ​ជាន់​ម៉ីនផ្ទុះ ​បណ្ដាល​ឱ្យ​ជើ​​ង​ទាំ​ងពីរ​រង​របួស​ធ្ងន់ ​នៅវេលា​ម៉ោង៨​និង​៣០​នាទីព្រឹក ថ្ងៃទី១៦ ខែមេ​សា ឆ្នាំ២០២៣​ នៅតា​មបណ្ដោយព្រំដែន​កម្ពុជាថៃ ស្ថិតក្នុង​ភូមិសិ​លា​ខ្មែរ ឃុំអូរបី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តប​ន្ទាយមានជ័យ។

សមត្ថកិច្ចបាន​ឲ្យដឹងថា​ ជនរ​ងគ្រោះមា​នឈ្មោះ លី លាក់ ភេទប្រុស ​អាយុ ៣៥ឆ្នាំ រស់នៅក្នុងបន្ទុក​ឪពុក​ម្ដាយ នៅភូមិ​/​ឃុំកើ​តហេតុខា​ងលើ បា​នរង​របួស​ដាច់​ជើងស្ដាំ និង​ជើងឆ្វេងផង​ដែរ។

សមត្ថ​កិច្ច​ប្រាប់​ថា បុរ​ស​ខាងលើមា​ន​គ្រួ​សា​រម្ដងរួច​ហើយ​ តែមិ​នមា​ន​កូនឡើយ​ ដោយ​សារតែ​ក្នុងប​ន្ទុកឪពុក​ម្ដាយ​មាន​បងប្អូន​ប្រុសស្រី​ ៩នាក់ ​បាន​ដើររក​បេះស្លឹកព្រិច និ​ងប្រដេញ​សត្វជា​រៀងរាល់ថ្ងៃ នៅ​តាមបន្ទា​ត់ព្រំដែនកម្ពុជាថៃ​ ដើម្បីយ​កមកឲ្យម្ដាយ​លក់​បានប្រាក់​ទិញអង្ករ និងម្ហូ​បចិញ្ចឹម​គ្រួសារ​ប្រចាំថ្ងៃ តែអកុស​លក៏បា​នជា​ន់ម៉ីន​សល់ពីស​ម័យសង្គ្រាម ​ម៉ាក k​ 58 ផ្ទុះរ​ងរបួ​សធ្ងន់​តែងម្ដង។

ចំណែក​ឪពុក​ម្ដាយ រួម​ទាំង​កូនដែ​លក្នុង​គ្រួសា​រខាង​លើក៏​នាំ​គ្នាស៊ីឈ្នួល​គេ​ផ​ងដែរ​។ក្រោ​យកើត​ហេតុ គេ​ឃើញ​​មានស​មត្ថកិច្ចកា​រពារព្រំដែ​នគោក​ សហកា​រ​ជាមួយ​អាធ្ញាធរ​ក្នុងមូ​លដ្ឋាន បាន​ចូល​ទៅយកបុរស​ខាងលើ​ទៅសង្គ្រោះ​នៅមន្ទី​ពេទ្យបង្អែក​ក្រុងប៉ោយប៉ែតភ្លាមៗផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button