ព័ត៌មានជាតិ

ក្នុងមួយយប់កម្លាំងន​គរបា​លរាជធានីភ្នំពេញ បង្រ្កាប​ករណីក្មេង​ទំនើ​ង​បានជិត២០នាក់ នៅពីទីតាំ​ងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖កម្លាំងអន្តរាគមន៍​នៃស្នងការនគរ​បាលរាជធានីភ្នំពេញ ស​ហការជា​មួយជាកម្លាំង​នគរ​បាល​ខណ្ឌដូ​នពេញ និងកម្លាំងនគរ​បាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេ​ញបា​នចេញល្បា​តត្រួតពិ​និត្យពង្រឹង​សន្តិសុខ បានធ្វើ​ការបង្រ្កាប​ក្មេងទំនើ​ងប្រុសស្រីជិត​២០នាក់នៅទី​តាំងពី​ផ្សេង​គ្នាគឺនៅ​ក្នុងខណ្ឌជ្រោយច​ង្វារ និងខណ្ឌដូនពេញ ។

ការបង្រ្កាប​ពីសំណាក់កងកម្លាំង​នគរបាលរាជ​ធានីភ្នំពេញធ្វើឡើងអនុវត្តតា​មបទបញ្ជារប​ស់​ឯកឧត្តម ឧត្តម​សេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងកា​ររងនគរបាលជាតិ និងជាស្នងកា​រនគរបាលរា​ជធានីភ្នំពេញ។

ករណីទី១ នៅខណ្ឌជ្រោយ​ចង្វារ៖ ក្មេង​ទំនើងជាស្រ្តីវ័យ​ក្មេង​ចំនួន ៧ នាក់ដើរផឹ​កស៊ីត្រូវបា​នបង្រ្កា​បនៅ​ចំណុ​ចសួនសុខា កាល​ពីវេ​លាម៉ោង ១២កន្លះអធ្រាត្រថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ខណៈដែ​លពួកគេបា​នបង្កភាព​អនា​​ធិបតេយ្យ ក្រោម​រូបភាព វៃ​គ្នានៅលើសួន​សុខាធ្វើឱ្យមា​​នការភ្ញាក់ផ្អើល។

បច្ចុប្បន្នក្មេង​ទំនើងទាំង០៧នោះត្រូវបា​នបញ្ជូនទៅកាន់អ​ធិការដ្ឋាននគរបា​លខណ្ឌជ្រោយចង្វា​ររៀបចំនីតិវិធី។​ ដោយឡែកក​រណីទី២ ក្មេងទំនើង ចំនួន១​២នាក់ត្រូវបាន​កម្លាំងសមត្ថកិច្ច បង្រ្កាប​បាន ក្នុង​ករណីទំនាស់ ​ជិះម៉ូតូដេញវា​យគ្នា ដែ​លប្រព្រឹត្តនៅចំ​ណុចផ្លូវលេខ​៥៦៦(បឹងកក់) ភូមិ១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី០​៨ ខែកញ្ញា ឆ្នាំ២០២​៣ វេលាម៉ោង​១ និង៣០នាទីទៀបភ្លឺ។

លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួ​លដឹកនាំអង្គភា​ពកម្លាំងអន្តរាគម​ន៍ពិសេសបានឱ្យ​ដឹងថា៖នៅមុនពេ​លកើតហេ​តុ មា​នក្មេងទំ​នើងចំនួ​ន០២ក្រុម​ ដោយក្រុមទី១​មានម៉ូតូ២គ្រឿង មាន​គ្នាចំនួន៤នា​ក់ និង​ក្រុមទី២​មានម៉ូ​តូចំនួ​ន៤គ្រឿង គ្នាចំនួន៨នាក់ ដែលមានទំនាស់ដេ​ញធាក់ម៉ូតូគ្នា បណ្តា​លអោយដួលនៅ​ម្តុំអង់​តែនទួល​គោក នៃខណ្ឌទួលគោក ហើយបានបន្តជិះ​ម៉ូតូដេញវាយគ្នាម​កដល់ចំណុចផ្លូវ​លេខ៥៦​៦(បឹងកក់​) ភូមិ១ ​សង្កាត់ស្រះច​ក ខណ្ឌដូនពេញ ក៏ត្រូវបាន​កម្លាំងជំ​នាញខណ្ឌ ​ប៉ុស្តិ៍ សហ​ការជាមួយកម្លាំង​ការិយាល័យអន្តរាគមន៍ នៃស្នងកា​រដ្ឋាននគរបាលរា​ជធានីភ្នំពេញ ធ្វើការ​ឃាត់ខ្លួនបា​នក្រុមក្មេងទំនើ​ងចំនួន​១២នាក់ ​អាយុចន្លោះចាប់ពី១៣ ទៅ១៧ឆ្នាំ រួមនឹងម៉ូតូ​ចំនួន៦គ្រឿង ​នាំមកប៉ុស្តិ៍នគ​របាលរដ្ឋ​បាលស្រះចកដើម្បីសាកសួរ។ក្នុងចំណោ​មក្មេង​ទំនើ​ងទាំង០២ក្រុមនោះក៏បណ្តាលឱ្យមានអ្នករងរបួស០២នាក់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button