ព័ត៌មានជាតិ

តំណាង​សមាគម​ររាជសីហ៍ ចូលរួម​វគ្គ​បណ្តុះបណ្តាល​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ របស់ គ​.​ជ​.​ប​

(ភ្នំពេញ):តំណាងសមាគមរាជសីហ៍ ០៤ រូប បានចូលរួមវគ្គបណ្តុះបណ្តាលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់ គ.ជ.ប ក្រោមអធិបតីភាព ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងបិទវគ្គដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីស្តីការ គ.ជ.ប ។

ក្រោមការរៀបចំរបស់ ឯកឧត្តម ឯម សុផល អនុប្រធានសមាគមរាជសីហ៍ លោកបាន បញ្ជូនតំណាងសមាគមចំនួន ៤ រូប មាន ៖

១.កញ្ញា មុយ គន្ធកនិដ្ឋា (សមាជិក)

២.លោកស្រី ទេព ប៊ុនរ៉ានី (សមាជិក)

៣.លោក សំអូន វិច្ឆិកា (សមាជិក)

៤.លោក អ៊ឹម សុថាញ់ (សមាជិក) ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ទាំង២៥ សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ មន្ត្រី គ.ជ.ប មួយចំនួន តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គមិនមែនរដ្ឋាភិបាលដែលជាភាគីពាក់ព័ន្ធនឹងការបោះឆ្នោត។

វគ្គបណ្តុះបណ្តាលនេះមានការបកស្រាយពន្យល់ដោយគ្រូឧទ្ទេសជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប ព្រមទាំងមានការលើកសំណួរយ៉ាងផុសផុលពីសិក្ខាកាមនិងមានការសំដែងតួស្តីពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយបណ្តឹងផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button