ព័ត៌មានជាតិ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមា​នជ័យ ប្រារព្ធទិវា​ជាតិ អប់រំ​បណ្តុំបណ្តាល​បច្ចេកទេស និង វិជ្ជាជី​វៈ លើកទី៥ ឆ្នាំ២០២២ ក្រោម ប្រធានបទ ” TVET បង្កើនផលិតភាពការ​ងារ និងភា​ពប្រកួត​ប្រជែងខ្ពស់

(បន្ទាយមានជ័យ)៖វិទ្យាស្ថានពហុបច្ចេ​កទេសខេត្តបន្ទាយមានជ័យ មានវឌ្ឍនភាពកា​ន់តែច្រើន គុណ​ភា​ពកាន់តែប្រសើរ។លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយ​មានជ័យ ថ្លែងដូច្នេះក្នុង​ទិវា​ជាតិ អប់រំបណ្តុំ​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើ​កទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ” TVET ប​ង្កើ​នផលិតភាពការ​ងារ​និងភាពប្រកួត​ប្រជែងខ្ពស់ នៅវិទ្យាស្ថានព​ហុបច្ចេកទេស​ខេត្ត​បន្ទាយមា​នជ័យ​នេះ នាផ្លូវជា​តិលេខ៥ ភូមិ​គាបសង្កាត់ទឹកថ្លា ក្រុង​សិរីសោភ័ណ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

 

លោកស្រី សំរឹទ្ធ សូរ្យជាតិ នាយិកា​វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងថា: វិទ្យាស្ថាននេះ​ មានប្រវត្តិជាមជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវ: ផ្នែកសិប្បកម្ម សេវាកម្ម កសិកម្ម របស់អង្គ​ការពលកម្មអន្តរ​ជាតិ​ កាត់បន្ថយភាពក្រីក្រ ឧបត្ថម្ភ​ដោយអង្គការUNDP-CARERE. ILO ONEST. GIZ តមកវា​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រសួងអប់រំ យុវជននិង​កីឡា​និងពីឆ្នាំ២០០៤១៨ មកស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:​វិញហើយ​នៅឆ្នាំ២​០១៩ ក៏ត្រូវ​រាជរដ្ឋាភិ​បាលត​ម្លើងជាវិទ្យាស្ថានព​ហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ហើយ​មាន​មន្ត្រី​និងគ្រូប​ច្ចេកទេស២​៧នាក់ ​មាន​ដេប៉ាតឺម៉ង់​៥ និងការិយាល័យ៣ ។ហើយការអប់រំ បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវ:មាន៥​កម្រឹត មានជំនាញ​គោល៥ គឺវិស្វកម្មអគ្គីស​នី វិទ្យាសាស្ត្រ​កុំព្យួទ័រ វិស្វ​កម្មមេកា​និចរថយន្ត វិស្វកម្មសំណង់ស៊ីវិល វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសត្វ ។និង​បន្តពង្រីក​ជំនាញគោ​លស្របតាម​តម្រូវការទីផ្សារ​ការងារ ធនធាននិងការវិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច​នាបច្ចុប្បន្ន​និងអនាគត

 

លោកស្រី សំរឹទ្ធ សូរ្យជាតិ បន្តថា :បច្ចុប្បន្នភាព​នេះ វិទ្យាស្ថានបា​នទទួលការឧបត្ថម្ភ .គាំទ្រ​ពីរាជរដ្ឋា​ភិបាលតាម​រយ:ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងពីដៃគូទំនាក់ទំនង កិច្ចសហ​ប្រតិបត្តិ​ការជា​មួយក្រុមហ៊ុន សហគ្រាស អង្គការ សមាគមជាតិ អន្តរជាតិ មានវិទ្យាស្ថាន​ជាតិពហុប​ច្ចេក​វិទ្យា(NPIC) សាលាជា​តិបណ្តុះបណ្តាលបច្ចេកទេស ((NTTI) ជាមួយអង្គ​ការស​ហប្រតិ​បត្តិការ​អាល្លឺម៉ង់ស្វីស(GIZ) , ADB ,សា​កលវិទ្យាល័យបច្ចេកទេស​ និងវិជ្ជាជីវ:អ៊ីចូវ ប្រទេស​ចិនជាដើមហើយ​ក៏ទទួលបានការបំ​ពាក់ស​ម្ភារ:​បរិធាន​បម្រើកា​រងារបណ្តុះបណ្តាលកាន់តែច្រើន ចំគោល​ដៅ​និង​មានប្រសិទ្ធភាព

 

លោកអនុប្រធានមន្ទីរការ​ងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តបន្ទាយមានជ័យ​បានអានសារលិខិ​តរបស់​សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងឱកាសទិវាជាតិ អប់រំបណ្តុំ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ លើ​កទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ” TVET បង្កើ​នផលិត​ភាពកា​រងារ និងភាពប្រកួតប្រជែងខ្ពស់

 

សារលិខិតនិងប្រសាសន៍​លោកអោម ចន្ថា អភិបាល រងខេត្តបន្ទាយមា​នជ័យបាន​កត់សម្គាល់ថា: កា​រប្រារព្វពិធី​នេះឡើង ក្នុងគោលបំណ​ងដើម្បីលើកកម្ពស់ការអប់​រំបច្ចេកទេសនិងវិជ្ជាជីវ: និងការ ផ្សព្វផ្សាយ ។ជាពិសេសជម្រុញការអភិវឌ្ឍន៍កម្លាំង​ពលកម្មជំនាញប្រកបដោយគុណភាព ប្រសិទ្ធ​ភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវកា​រទីផ្សារការងារក្នុងនិងក្រៅប្រទេស។ហើយឱកាសការងារ ជាកា​លានុវត្តភាពដ៏ប្រសិទ្ធភាព ឈាន​ទៅរកនូវការកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់កម្រិតជីវភា​ពរបស់បងប្អូនប្រជាពលរដ្ឋប្រកប ដោយចីរភាព៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!