ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

បង្កក់កូន​ផឹកស៊ីហូកញ្ជ្រៀវរំខានដល់អ្នកជិតខាង ត្រូវជនដៃដល់បាញ់​ប្រហា បណ្តាល​ឲ្យពលករខ្មែរ​ចំនួន៣នាក់ រងរបួសដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ

(ប្រទេសថៃ)៖យ៉ាងហោចណាស់ក៏​មាន​ពលករខ្មែរចំនួន៣នាក់ បានរ​ងរបួសធ្ងន់​ កំពុងត្រូវបាន​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ ក្រោ​យពី​ពួកគេ​បាន​​នាំគ្នាផឹកស៊ីចា​ក់បា​ស់លាន់ឮខ្លាំងធ្វើ​ឲ្យ​រំ​ខានដល់​អ្នកជិត​ខាង​ ក្នុង​កម្មវិ​ធីបង្កក់កូន​ដែលទើបនឹង​កើត ត្រូវ​មា​ន់​កាំភ្លើងបាញ់ប្រហារកាលពី​វេលាម៉ោង១​១យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្បែកំណាត់ផ្លូវសុខា​ភិបាល៦ ស្ថិតក្នុងភូមិ១២ ឃុំ​បាងភ្លីយ៉ៃ ស្រុក​បាងភ្លី ខេត្តសមុតប្រា​កាន ប្រទេសថៃ។នេះបើតាមការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក​ថៃ។

ប្រភពដដែលបន្តថា តាមការរៀបរាប់ពីនារីម្នា​ក់ឈ្មោះ ណាង ជាព​លករខ្មែរ និងត្រូវ​ជាប្អូនរ​បស់ជន​រងគ្រោះបាននិយាយថា នៅមុន​ពេលកើតហេតុ គឺឈ្មោះ ថម ជាពលក​រខ្មែរបាន​ទៅទទួល​យក​ប្រ​ពន្ធ​ដែលសម្រាលកូន​រួចចេ​ញពីមន្ទីរពេទ្យ ព្រមទាំង​បាន​ហៅគ្នីគ្នា​ដែលជា​ខ្មែរដូចគ្នា មកចូល​រួមផឹកស៊ី​ ក្នុងន័យបង្កក់កូន​របស់ខ្លួន។

នាងបានបន្តថា លុះដល់ប្រហែ​លម៉ោង១១យប់ ដោយ​សារតែ​ការចា​ក់បាស់ និងស្រែកច្រៀង ឮខ្លាំង​ៗស្រាប់តែ​ឈ្មោះ ណុក ដែលជាជន​ជាតិថៃ ស្នាក់​នៅចម្ងាយប្រហែល​៥០ម៉ែត្រ ពី​កន្លែងផឹកស៊ី ទំ​នង​ជា​មាន​ការរំខាន បាន​គ្រវែងដ​បស្រាចំនួន២ដប មកកណ្តា​លវង់ បណ្តាលអោយ​ត្រូវក្បាល​ឈ្មោះ ថម និងឈ្មោះ​ ថាវ បែកក្បាលហូរ​ឈាមស្រោចពេញខ្លួន ទើ​បពួកគេ​ស្ទុះទៅ​រកអ្នកបង្កហេតុ ក៏​ត្រូវឈ្មោះ ណុក បាញ់១គ្រាប់ ត្រូវចំពោះ​ទៅលើ​ឈ្មោះ​ ធារី ដែលជាពលករខ្មែរ​ទាំងអស់​ទើប​នាំគ្នា​បញ្ជូនទៅមន្ទីរពេទ្យ ទាំងយប់ដើម្បីសង្គ្រោះ។

សមត្ថកិច្ចថៃបានអះអាងថា ជន​សង្ស័យ​គឺជាជនជាតិថៃ មកស្នាក់នៅ​ដើម្បីម៉ៅការរៀប​ចំប្រ​ព័ន្ធ​ភ្លើងក្នុង​កន្លែងកសា​ង ហើ​យបា​នរត់គេចខ្លួនមុ​នពេលតម្រួតចុះទៅដល់ ប៉ុន្តែបច្ចុប្បន្ន​តម្រួតថៃ​កំពុងតាម​ចាប់ខ្លួន​យកមកដោះស្រាយតាមផ្លូវច្បាប់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!