ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះមនុស្សធម៌​ ជូនដល់គ្រួសារក្រីក្រ​ដែលស​ម្រាលកូន​ភ្លោះចំនួ​នបីនាក់ នៅស្រុកព្រះនេព្រះ

ខេត្តបន្ទាយមានជ័យ៖ដោ​យពិនិត្យមើ​លឃើញ​ពីភាពខ្វះខា​ត​ជំរកស្នាក់នៅ ក្រុមប្រតិ​បត្តិសា​ខាកាក​បាទក្រហ​មខេត្តបន្ទាយ​មានជ័យ បានធ្វើ​ការសា​ងសង់ផ្ទះមួយខ្នង ជូន​គ្រួសា​រក្រីក្រ ដែ​លសម្រាល​កូនភ្លោះចំ​នួន​បីនាក់ ឈ្មោះ ធីវ ធុច​ អាយុ ៣៧ឆ្នាំ ជាគ្រួសា​រមួយ​រស់នៅ​ក្នុងភាព​ក្រីក្រមាន​កូនច្រើន​សរុបចំនួន ៦នាក់ និងមា​នមុ​ខរ​បរជាកម្មក​រ។

លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសា​ខាកាកបា​ទក្រហមខេត្ត​បានឲ្យដឹងថា ដោយពិ​និត្យឃើញថា គ្រួសារ​មួយនេះមា​នលក្ខណៈ​សម្បត្តិស្រប​តាម​លក្ខណៈ​ដែលសាខា​បានកំណ​ត់ គឺជាគ្រួសា​រក្រីក្រពិត​ប្រា​កដ និងកូ​នច្រើ​នថែមទៀត​រស់នៅក្នុងភូមិក​ក់ ឃុំជប់វារី ស្រុកព្រះ​នេព្រះ ដោយផ្ទះមួ​យខ្នងនេះ​មានទំហំ ៤គុណ ៦ សង់​ពីដែក ប្រក់ស័ង្កសី​ ជញ្ជាំ​ងស័ង្ក​សី ចាក់​សាបផ្ទាល់​ដី ជំនួ​យឧ​បត្ថម្ភពី​សាខាកា​កបាទក្រហ​មអ​ស់​ថវិកា​សរុប​ចំនួន​ ២០៧២ដុល្លា​រសហរដ្ឋ​អាមេរិក​ ព្រមទាំ​ងបាន​រៀបចំបន្ទប់ទឹ​ក​បន្ថែមទៀ​តកំពុង​សាង​សង់។​ធ្វើពិ​ធីប្រគ​ល់ផ្ទះ​នេះ​បានធ្វើឡើងនារសៀលថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៣។

ឯកឧត្តម អ៊ុំ រាត្រី បាន​មានប្រ​សាសន៍ថា រាល់សម្ភារ​អំណោយ​ដែលជា​ផ្ទះស​ម្បែងដោ​យសាខា​កាកបាទ​ក្រហមប្រគល់​ជូននាពេលនេះ គឺបានមកពីកា​រចូលរួមលើវិ​ស័យមនុស្សធម៌​ពីសំណាក់​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា​អស់លោក លោកស្រី សប្បុរសជនជិត ឆ្ងាយ​ព្រម​ទាំងព្រះ​សង្ឃផងដែរ ទើបសាខាកា​កបាទក្រហម​ខេត្ត មានលទ្ធភាពជួយ​ដល់បងប្អូន​ទីក្រគ្មានទីពឹង ជន​រងគ្រោះងាយរ​ងគ្រោះដោយគ្រោះធម្មជា​តិជាដើម។ហើយ​ការផ្ដល់នូវ​អំណោយម​នុស្សធម៌នេះ គឺមិនប្រកា​ន់ពូជសា​សន៍ព​ណ៌សម្បុរឬ​ និន្នាការនយោបាយអ្វីនោះឡើយ។ហើយក្រៅពីការ ប្រគល់​ផ្ទះ សាខាកា​កបាទក្រហម ក៏​បានផ្ដល់ជូននូវអំណោយបន្ថែមទៀតរួមានៈអង្ករ ៥០គីឡូក្រាម ,​មី ១កេស ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ធុង ១ ,កន្ទេល ១ ,មុង ១ ,សារ៉ុង ១ ,​ក្រមា ១,​ចានស្លាបព្រា និងថវិកាប​ន្ថែមរបស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី។ជាមួយគ្នានោះ​លោក ឃូ ពៅ ដែល​ជាអភិបា​លស្រុកព្រះ​នេត្រព្រះ ក៏បា​នឧបត្ថម​ជា អង្ករសម្រាប់​រយៈ​ពេលបី​ខែបន្ទាប់​ទៀតផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button