ព័ត៌មានជាតិ

ប្រធានមន្ទីរ​ធម្មការ និងសាស​នាខេត្ត​បន្ទាយមានជ័យ ៖ ការសិក្សារៀន​សូត្រ ជាមូល​ដ្ឋាន​គ្រឹះ​ដ៏រឹង​មាំ និង​ជាថ្នា​លបណ្តុះ​បណ្តា​លធ​នធានមនុស្ស ទាំ​ងពុទ្ធចក្រ​និងអាណា​ចក្រ

(បន្ទាយមានជ័យ)៖ថ្លែងក្នុងពិធីបើកបវេសនកាល ឆ្នាំ​សិក្សា២០២២ ២០២៣ របស់ស​មណៈ​សិស្សចំនួន២ វត្ត មានវត្តស្រះត្រាច​ និងវត្តកូនដំរី ស្ថិត​នៅក្នុងក្រុងប៉ោយប៉ែត​ កាលលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអ​ធិបតីភាព ព្រះឧត្ដម​សីល​ញាន ធុល សុធា ព្រះ​មេ​គណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាស​នាខេត្តបន្ទាយមានជ័យ​ បានលើក​ឡើងថា ការសិក្សា​រៀនសូត្រ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នា​លបណ្តុះ​បណ្តាលធ​នធានមនុស្ស ទាំងពុទ្ធចក្រ​និងអាណា​ចក្រ ឲ្យមាន​ការរីកចម្រើនឡើង​។

ក្នុងនាមជាព្រះគ្រូចៅអ​ធិការវត្តទាំ​ងពីរ​ដែលបានបើកប​វេ​សនាកាល ថ្មីនេះដើម្បីឲ្យ​សមណៈសិ​ស្សបានរៀនសូត្រ​សូមថ្លែងនូវអំណ​រគុណនិ​ងអំណរព្រះគុណ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯក​ឧត្តមលោ​កជំទាវ ​លោកឧកញ៉ា ប្រជាពុទ្ធបរិស័ទ សប្បុរស តែងតែបរិច្ចាគ រួមចំណែក កសាងចំ​ណេះដឹង​ផ្ទាល់នូវវិស័យពុទ្ធិកសិក្សា ឲ្យមានដំណើរកា​ររៀនសូត្រមានការរីក​ចម្រើន គួរជាទីមោទនៈ និងសូម​បន្តជួយគាំទ្រនូ​វវិស័យពុទ្ធិកសិក្សា ដើម្បីបុព្វហេ​តុនៃការអភិវឌ្ឍនូវធនធា​នព្រះសង្ឃ។

លោក បៀវ ថាន និងព្រះឧត្ដមសីលញាន ធុល សុធាបានមានប្រសាសន៍លើកឡើងថា ដើម្បី​ឲ្យស្រប​តាមការណែនាំរបស់អគារធិការដ្ឋាន លេ ២២៥/២២ ពុទ្ធិកសិក្សាជាតិ ក្នុងឱកាសបើ​កប​វេស្សន​កាលឆ្នាំសិក្សា២០២២ – ២០២៣​ទូទាំងព្រះរាជាណា​ចក្រកម្ពុជា​ឲ្យមានភាព​រលូន និងមា​នប្រសិទ្ធ​ភាព ស្ថាប័នពាក់​ព័ន្ធអាជ្ញាធ​រដែនដីគ្រប់គ្រងសាលាពុទ្ធិក ​លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចារ្យគ្រប់ភូមិ​សិក្សា ត្រូវបន្តអនុវត្តនូវវិធានការនានា ដែលរាជរ​ដ្ឋាភិបាលបានដាក់ចេញ ដើម្បីចូលរួម​ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ និងជំងឺឆ្លងដទៃទៀតគ្រ​ប់ភូមិសិក្សា ត្រូវបន្តរៀបចំបរិស្ថានសាលា មានទឹកស្អាតបង្គន់អនាម័យ កន្លែងលា​ងដៃឲ្យស័ក្ដិសមជា​កន្លែងសម្រា​ប់ការអប់រំសិស្ស។

លោកគ្រូ អ្នកគ្រូ ត្រូវបន្តដើរតួនាទី​ជាបុគ្គល​នាំមុខឪពុក​ម្ដាយទីពីរ ទីប្រឹក្សានិងជាអ្នកច្នៃប្រឌិត ព្រម​ទាំងត្រូវខិតខំប្រឹងប្រែង អភិវឌ្ឍនូវសមត្ថភាព​របស់ខ្លួនជាប្រចាំទាំងផ្នែក​ចំណេះដឹ​ងទាំងពិធី​សារបង្រៀន បច្ចេកវិទ្យាឌីជីថល​មកបង្ហាត់បង្រៀន ដល់សមណសិស្សសមណនិស្សិតឲ្យ មានចំ​ណេះ​ដឹ​ងទូលំទូលាយដើម្បីក្លាយខ្លួនជាអ្នកបន្តវេនដ៏មានសក្ដានុពលនាពេលអនាគត។សិស្សទាំ​ងអស់ត្រូវបន្តខិតខំ​រៀនសូត្រស្រាវជ្រាវឲ្យបា​នខ្ជាប់ខ្ជួនព្រមទាំង​ចូលរួមយ៉ា​ងសកម្ម ក្នុងការកសា​ងអំពើល្អនិងចាក់ឲ្យផុតនូវអំពើអបាយមុខផ្សេងៗ ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!