ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ និងលោ​កជំទាវ ​ផ្តល់​អំណោយ​ជូន​ដ​ល់និវត្តជ​ន និងគ្រួសា​រកងទ័ព​ជួបកា​រលំ​បាក ចំនួន​ ៧​៦គ្រួសារ​ នៅស្រុកថ្មពួក

(បន្ទាយមានជ័យ) ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងព​លតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញ​នាំយក​អំណោ​យ ឯកឧត្តមប​ណ្ឌិត ហ៊ុន ​ម៉ាណែត និង​លោកជំទាវ ជូនដ​ល់និវត្តជ​ន និងគ្រួ​សារកងទ័ព ​ដែលជួប​ការលំបាក ស្ថិតនៅភូមិថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បាន​បញ្ជាក់ថា ថ្នាក់ដឹ​កនាំគ្រប់លំ​ដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខនិ​វត្តជន និងគ្រួសារកងទ័​ពដែលជួប​ការលំបាក ​ជាពិសេស ឯកឧត្ត​មបណ្ឌិត  ហ៊ុន ម៉ាណែត និង​លោកជំទាវ ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោ​គបរិភោគ និងថវិកា ជួយសម្រួលការ​លំបាក ផង​ដែរ។ ជាក់ស្តែង​នៅថ្ងៃនេះ​និវត្តជននិងគ្រួសារក​ងទ័ព ចំនួន ៧៦គ្រួសារ ទទួលបាន​អំណោយរ​បស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ  ក្នុងមួយ​គ្រួសារទទួលបា​នគ្រឿងឧបភោគបរិភោ​គ ចំនួន ៨មុខ និងថវិកាមួយចំនួន។

ក្នុងឱកា​សនោះដែរនិវត្តជន ​និងគ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណ​រគុណយ៉ាងជ្រាល​ជ្រៅបំផុត ជូនចំពោះ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំ​ទាវ សូមមា​នសុខភាពល្អ​ទទួលជោគជ័យគ្រប់​ភារកិច្ច ជូនជា​តិមាតុភូមិនិងប្រជាជន។ សូម​គាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា នាពេ​លអនាគត ដើម្បីអ​ភិវឌ្ឍប្រទេ​សកម្ពុជា ឱ្យមានការ​រីកចម្រើនជារៀ​ងនិរន្តតទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button