ឯកឧត្តម អ៊ី ឈាន រំពឹងថាពលរដ្ឋនៅខេត្តប៉ៃលិន និងទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា
![](https://www.kmctvonline.com/wp-content/uploads/2022/06/photo_2022-06-05_11-23-10-780x470.jpg)
(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចូលរួមបញ្ចេញសិទ្ធិជាពលរដ្ឋក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ–សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមណ្ឌលហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនីភូមិអូតាពុក្រោយ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ជាមួយគ្នាឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពាជាតិនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានសំដែងក្តីរីករាយក្រោយពីឃើញប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោះ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ដើម្បីទៅបោះឆ្នោតជ្រើសរើសគណ:បក្សដែលខ្លួនពេញចិត្ត។
បើយោងតាមរបាយការណ៍របស់ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងខេត្តមានគណបក្សនយោបាយចំនួន៥ រួមមានៈ គណបក្សប្រជាជនកម្ពុជា ,គណបក្សភ្លើងទៀន ,គណបក្សខ្មែររួបរួមជាតិ ,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សសញ្ជាតិកម្ពុជា មានការិយាល័យបោះឆ្នោត ១១៨ការិយាល័យ និងមានអ្នកគ្រប់អាយុបោះឆ្នោត ៤២២៦២នាក់ ៕