ព័ត៌មានជាតិ

ឯកឧត្តម កែ កឹមយ៉ាន និងលោកជំទាវ អញ្ជើ​ញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អា​ណ​ត្តិទី៥ ក្នុងមណ្ឌលសាលាបឋមសិក្សា គោរដ្ឋាន

(បន្ទាយមានជ័យ)ដោយអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ​សង្កាត់​អាណត្តិទី៥ ឆ្នាំ២០២២ ដោយគ​ណៈកម្មាធិកា​រជាតិ រៀបចំការបោះឆ្នោត ហៅ​កាត់ថា(..)​បានកំណត់យក​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ទាំង​ប្រទេស​កម្ពុជា។ហើយការ​បោះឆ្នោត មានរយៈពេលចា​ប់ពីម៉ោង ៧ព្រឹករហូត ដល់​ម៉ោង៣រសៀល ល្ងាច ត្រូវបានបញ្ចប់​និងធ្វើការរាប់សន្លឹកឆ្នោត​នៅតាមមណ្ឌ​លរៀងៗខ្លួន។

 

ដោយឡែក សម្រាប់ខេត្តបន្ទាយមានជ័យ សង្កេតឃើញបងប្អូន​ប្រជាពលរដ្ឋ យ៉ាងច្រើន ក៏បា​នអញ្ជើញ​ទៅចូលរួមបោះឆ្នោ​តជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅតាម​មណ្ឌលរ​បស់ពួកគាត់​ហើយ​ក្នុងនោះ ស្ថិតនៅក្នុងម​ណ្ឌលសាលាបឋម​សិក្សាគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ វត្ត​មា​នឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ បានអញ្ជើញ​ទៅចូលរួ​មបោះ​ឆ្នោត​នៅមណ្ឌល។ក្នុង​នោះក៏​​មាន​កងកម្លាំងស្លៀក​ពាក់ឯកសណ្ឋាន ការពា​រសណ្ដា​ប់ធ្នាប់សន្តិសុខ តាមដងផ្លូវ ក៏ដូច​ជាក្នុងប​រិវេណព្រមទាំង ក្នុងការិយាល័​យបោះ​ឆ្នោតនីមួ​យនីមួយ​ផងដែរ ដែលបានប្រព្រឹត្តទៅមា​នភាពល្អប្រសើ​រ។

 

លោក ហី គឹមស ប្រធានគ​ណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ផ​ងដែរថា ព័ត៌មានដែលទទួល​បានពីសំណាក់​មន្ត្រី(..)ខេត្ត​ពេលដំណើរ​ការបោះឆ្នោត​នៅពេលចាប់​ផ្តើមនៃ ថ្ងៃនេះ ទៅក្នុងបរិយាកាសល្អ ប្រព្រឹត្តទៅដោយភាពរលូន ហើយបងប្អូនទៅ​បោះឆ្នោតគឺពួ​កគាត់មិន​ប្រជ្រៀត​គ្នា មានរ​បៀបរៀប​រយនិងមានភាព សប្បាយរីករាយ និងមិន​មាន​កា​​រគំរាម​កំហែង ឬរំខា​នអ្វី​នោះ​ឡើយ។

 

លោកបញ្ជាក់បន្ថែមទៀតថា នៅខេត្តបន្ទា​យមានជ័យ មានចំនួន​៦៧ ឃុំសង្កាត់​ មានគ​ណបក្ស​នយោបាយឈរ​ឈ្មោះបោះឆ្នោត​ចំនួន១១គណបក្ស សម្រាប់​ការិយាល័យមានចំនួន១១១៤ ការិយា​ល័យ ៦៧ឃុំសង្កាត់ ៩ស្រុក ក្រុងចំនួនប្រជាពលរដ្ឋ ដែលធ្លាប់​បានចុះប​ញ្ជី​បោះឆ្នោត​នៅឆ្នាំ២០២១ ដែល​ត្រូវបោះឆ្នោតក្នុងឆ្នាំ២០២២នេះសរុបចំនួន ៤០៥ ៧៣០នាក់ ស្មើនឹង ៨៤,៨៦%លើប្រ​ជាពលរដ្ឋអា​យុ១៨ឆ្នាំឡើង ៤៧០ ៨៨១ នាក់ស្រី​ចំនួន ២៦៨ ៦១៥នាក់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button