ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អ​ញ្ជើញជួប​សំណេះ​សំ​ណាល​ ជាមួយសមាជិក សមាជិ​ការ​បក្ស​សរុប​ប្រមា​ណជាង ៤ពាន់នាក់ ​នៅស្រុកស្វាយអន្ទរ

(ព្រៃវែង)៖នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២សមាជិកសមាជិកា របស់គ​ណបក្សប្រ​ជាជនកម្ពុជា ដែល​មកពីស្រុ​កស្វាយអន្ទរ ក្នុង​ខេត្តព្រៃវែង និងប្រធាន អនុប្រធាន សមា​ជិកសមាជិ​ការក្រុមកា​រងារគ​ណបក្សប្រ​ជាជនកម្ពុជា​ចុះមូលដ្ឋានខេត្ត ក្រុង ឃុំសង្កាត់សរុប​ប្រមា​ណជាងបួន​ពាន់​នាក់ បានជួប​ជុំគ្នា​នៅបរិ​វេណមង្គលវីឡាព្រៃវែ​ងបុរី នៃទីរួមស្រុក​ស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីចូ​លរួ​មក្នុងពិធីបិទ​យុទ្ធនា​ការឃោសនាបោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំសង្កាត់អា​ណត្តិទី ៥ ក្រោមអធិប​តីភាពដ៏​ខ្ពង់​ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធា​នគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ​ងារគណបក្សប្រជា​ជនកម្ពុជាចុះមូលដ្ឋាន​ខេត្តព្រៃវែង និងខេត្តបាត់ដំបង។

 

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាប​ជូនអង្គពិធីនូវ​សេ​ចក្ដីផ្ដាំផ្ញើសួរ​សុខ​ទុក្ខពីសំណាក់សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នគណបក្ស សម្ដេចអគ្គម​ហា​ពញាចក្រី ហេង សំរិន ប្រធា​នកិត្តិយ​សគណបក្ស និងថ្នាក់​ដឹកនាំ​គណបក្សប្រជា​ជនកម្ពុជាទាំ​ងអ​ស់ដែលបានចូលរួមគាំទ្រក្នុង​សកម្មភាពបំរើ​ជាតិ បំរើប្រជា​ជនរបស់គណបក្សប្រជាជន ពិសេ​សគាំទ្រដល់​ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ស​ង្កាត់ ឱ្យទទួល​បានជោគជ័យ​នាពេលខាងមុខ​នេះ។

 

ទន្ទឹមនឹងនេះ សម្តេចក្រឡាហោម សូមអំ​ពាវពាវដល់សមាជិកសមាជិការ និងប្រជាពលរដ្ឋទូ​ទាំងខេត្ត​ព្រៃវែង អញ្ជើញទៅបោះឆ្នោតឱ្យបា​នគ្រប់ៗគ្នា បោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា និង​ចូល​រួមធ្វើ​ឱ្យកា​របោះឆ្នោត​នេះ បានប្រព្រឹត្តទៅប្រកបដោយជោគជ័យផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!