ព័ត៌មានជាតិ

ពិធី​បញ្ចុះបឋមសិលា សាងសង់​អនុវិទ្យាល័យរហាត់ទឹក”ស្រុកមង្គលបូរី

(បន្ទាយមានជ័យ)៖ដោយពិនិត្យមើ​លឃើញពីភាពចាស់ទ្រុឌទ្រោម បាក់បែកជាអន្លើ​ៗ នៃអនុ​វិទ្យាល័យរហាត់ទឹក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គោស៊ុំ សារឿត អ្នកតំណាងរាស្រ្ត ខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បញ្ចុះ​បឋមសិលាសាងសង់ អាគាសិក្សា២ខ្នង ១២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្ដម ឧប​នាយករដ្ឋមន្ត្រី កែ កឹមយ៉ាន និងលោកជំទាវ ឯកឧត្ដម គោស៊ុំ សារឿត ​និង​លោកជំទាវ ព្រមទាំង ឯក​ឧត្ដម​កែ សួន សុភាព និងលោកជំទាវ។

 

ឯកឧត្ដម គោស៊ុំ​ សារឿត បានមានប្រសាសន៍ថា ការជួបជុំនេះ គឺអាស្រ័ដោយប្រទេសជាតិមាន​សុខសន្តិភាព ស្ថេរភាព ពេញលេញ ក្រោមនយោបាយ ឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នា​យ​រដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេស​មានការអភិវឌ្ឍន៍ឈានឡើងលើ​គ្របលវិស័យ មានដូចជា សាលារៀន ផ្លូវថ្នល់ ប្រឡាយទឹក ជាដើម។ឯកឧត្ដម គោស៊ុំ សារឿត បានមា​នប្រសា​សន៍បន្តថា គុ​ណសម្បត្តិ​ដ៏ធំកន្លងមក គឺការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ក្រោមការគិតគូរដ៏ខ្លាំងខ្លាពី ប្រ​មុខរាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ ប្រកបដោយ ប្រ​សិទ្ធភាព គឺការចាក់​វ៉ាក់សាំង ជូនដល់​ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ជា​លទ្ធផល ក្រោមកិច្ច សហ​ការផ្ទាល់ ពីក្រុមគ្រូពេទ្យ និង​ក្រុមគ្រូពេទ្យ​កងយោធភូមិភាគទី៥ ក្រោមការដឹកនាំ សម្រប​សម្រួល ពីរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង បានបើកយុទ្ធនាការ ចាក់​វ៉ាក់សាំងកូវីដ១៩ ទាំងដូស​មូលដ្ឋា​ន និងដូសជំរុញជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ប្រមាណ៨៥% នៃប្រជាជនសរុប។

 

ឯកឧត្ដម បន្តថា សាលារៀន ជាថ្នាលប​ណ្តុះបណ្តាលធន​ធានមនុស្ស ដូចនេះ ក្នុងនាមគណះអធិតី សង្ឃឹមយ៉ាងមុតមាំថា ក្មូយៗទាំងអស់​ពិតជាខិតខំរៀនសូត្រ យកចិត្តទុកដាក់ក្រេបយកចំនេះដឹង​ជៀសវាង អំពើ​អបាយមុខផ្សេងៗ។ចុងបញ្ចប់គណៈអធិតី សូមអំពាវនាវ អោយប្រជាពលរដ្ឋទាំង​អស់ សូមអញ្ជើ​ញទៅចូលរួមបោះឆ្នោតជ្រើ​សរើ​សក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី៥ ខែមិថុនា នាពេល​ខាងមុខ​អោយ​បាន​គ្រប់ៗគ្នា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button