ព័ត៌មានជាតិ

អាជីវករផ្សារធំកំពង់​ចាម និងផ្សារបឹងកុក បង្ហាញអារម្មណ៍​រីករាយនូវវត្តមា​នអញ្ជើញចុះសួសុខទុក្ខ ពីសំ​ណាក់ឯកឧត្តម​អភិបាលខេត្តកំពង់ចាម ជាមួយ​នឹងសមិទ្ធផលថ្មី

ខេត្តកំពង់ចាម៖ដើម្បីឱ្យដឹងច្បាស់អំពីសុខទុក្ខ និងការប្រកបរបររកស៊ី លក់ដូរប្រចាំថ្ងៃ ក៏ដូចជា​បញ្ហាប្រ​ឈមផ្សេងៗ​របស់បងប្អូនអា​ជីវករយើង នា​ព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០​២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម និងជា​ប្រធានក្រុមការងាររាជរដ្ឋាភិ​បាលចុះជួយក្រុងកំពង់ចាម រួមនិ​ងថ្នាក់ដឹក​នាំមន្ទីរ អង្គភាព​ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះ​ជួបសំណេះ​សំ​ណាល សាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភា​ពលក់ដូររបស់បងប្អូនអាជីវករផ្សារធំ កំពង់ចាម ស្ថិតក្នុង សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

 

ក្នុងដំណើរចុះសំណេះ​សំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាព​នៃការប្រកបរ​បរលក់ដូ​រប្រចាំថ្ងៃរបស់​បងប្អូនអាជីវករ និងការចុះពិនិត្យសមិទ្ធផ​លថ្មីមួយទៀតរបស់​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល​ខេត្តកំពង់ចាម គឺការសា​ងសង់ដំបូលថ្មីបន្ថែមដ​ល់ផ្សារធំកំ​ពង់ចាម ចំនួន ៣៣០០​ម៉ែត្រការេ ខ​ណៈដំបូលផ្សារពីមុន​មានសភាពទ្រុឌទ្រោម ហើយគិតម​កដល់ពេ​លនេះការ​សាងសង់​ដំបូល​ផ្សារខាងលើសម្រេចបានលទ្ធផលរួចរាល់ ១០០%

 

ទាំងបងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលម​កទិញទំនិញនៅផ្សារខា​ងលើ បានបង្ហាញនូវការសាទរ លាយ​ឡំជាមួយទឹ​កមុខញញឹម សើចសប្បាយ​ ហើយ​ពួកគាត់បានថ្លែងអំណរគុណចំពោះ ឯកឧត្តម​អភិបា​លខេត្ត ជាពិសេសសម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកបានគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ គ្រប់ទិសទីគ្រប់កាលៈទេសៈ។

 

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ បានបន្តអញ្ជើញចុះសួរសុ​ខទុក្ខបងប្អូនអាជីវ​ករផ្សារបឹងកុក និងពិនិត្យមើលដំបូលផ្សារដែលបានកសាងសង់រួចរាល់ ១០០% ដែលជាការចំណា​យថវិការបស់រា​ជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដោយតបតាមការស្នើ​សុំរប​ស់បងប្អូន​អាជីវករផ្សារ ខណៈដំបូលផ្សារបឹងកុក​ពីមុនមានសភាព​ទ្រុឌទ្រោមខ្លាំងដូច​ផ្សារធំកំពង់ចា​មដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button