ព័ត៌មានជាតិ

នគរ​បាល​ឃាត់ខ្លួន​ជ​នជា​តិថៃ​ប្រុស​-ស្រីចំ​នួន៧នាក់​ និង​ដក​ហូត​បាន​អាវុធ​ខ្លី២​ដើម រួម​នឹង​ថ្នាំញៀន​មួ​យ​ចំនួន បញ្ជូ​នទៅតុ​លាការ​ខេត្តបន្ទាយ​មានជ័យ ក្រោ​យពីមា​ន​កា​រផ្ទុះ​អា​វុធប​ង្ក​អសន្តិ​សុខ ​នៅ​ក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖ក្រោយ​មានការផ្ទុះអា​វុធបង្កអ​សន្តិ​សុខ កម្លាំង​ជំនាញ​បានចុះធ្វើការ​ស្រាវជ្រាវ​រហូតឈានដល់ការចាប់បានជ​នជាតិថៃប្រុសស្រីចំនួន៧នាក់ និងដកហូ​តបានអាវុធខ្លី ២​ដើម រួមនឹ​ងសា​រធាតុញៀន​ចំ​នួន១៦ប្រ​ភេទ ​បញ្ជូនទៅ​សាលា​ដំបូង​ខេត្តបន្ទា​យមា​នជ័យ ដើ​ម្បីចាត់កា​រ​បន្ត​តា​មច្បា​ប់នៅថ្ងៃទី​០៦ ខែកក្ត​ដា​ ឆ្នាំ២០​២៣។

លោក​ឧត្តមសេនីយ៍ត្រី ធិន ​ស៊ិនដេត ស្នងការរ​ងទទួលផែ​នប្រឆាំង​បទល្មើស​គ្រឿងញៀន នៃស្នង​កា​រដ្ឋានន​គរបាល​ខេត្តបន្ទា​យមា​នជ័យបា​ន​​​​​​​​​​​​​ឲ្យដឹង​ថា៖ជនស​ង្ស័​យដែ​លជា​ជនន​ជាតិថៃ​​ទាំង៧នា​ក់ដែល​កម្លាំ​ងសមត្ថកិច្ចយើ​ង​ឃាត់ខ្លួ​នបានរួមមា​ន

.ឈ្មោះ គីតធីជុង ​ស៊ុមប៊ុត ភេ​ទប្រុស អាយុ២៣ឆ្នាំ

.ឈ្មោះ ​ស៊ីណាគីត​ សុងវិផុន​ ភេទប្រុស អាយុ២៦ឆ្នាំ

.ឈ្មោះ ​ស៊ីតណាវុធ​ ស៊ីនណា​ត្រាថុល​ណាកុល ភេទប្រុស អាយុ២៧ឆ្នាំ

.ឈ្មោះ​ ចាន់ឆន​ សុធិផាប៉ា ​ភេទប្រុស អាយុ២​៣ឆ្នាំ

.ឈ្មោះ ភិ​រ៉ាផាត ​សៀក​សាត ភេទប្រុស អាយុ២០ឆ្នាំ

.ឈ្មោះ ឌិឆា គីតសំផា​ន់ ភេទប្រុស​អាយុ៣០​ឆ្នាំ

.ឈ្មោះ ថា​និដា ស៊ុតសែង​ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃទាំង​នេះស្នាក់នៅ​ក្រុងប៉ោ​យប៉ែត។

លោកបានបញ្ជាក់ថា​៖កាលពី​ថ្ងៃទី០៣​ ខែកក្តដា ឆ្នាំ២០២៣ នៅវេលាម៉ោ​ង១១ថ្ងៃត្រង់ នៅចំណុច​ភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត មានករ​ណីផ្ទុះអាវុ​ធ ហើយ​ជា​ការណែនាំ​ពីលោកឧ​ត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនគរបា​លខេត្តបន្ទាយ​មានជ័យ និងមានការសម្របសម្រួល​និតិវិធី​ពីឯកឧត្តម កើត សុវណ្ណា ព្រៈរាជអាជ្ញា​សាលាដំ​បូងខេត្តបន្ទាយមានជ័យ នោះ កម្លាំង​ការិយា​ល័យប្រឆាំ​ងបទល្មើ​សគ្រឿងញៀន នៃស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយមាន​ជ័យ បានសហកា​រជាមួយកម្លាំ​ងនគរ​បាលអធិការដ្ឋាននគរ​បាលក្រុងប៉ោយប៉ែត បានធ្វើកា​រស្រាវជ្រាវ និងកំ​ណត់មុខ​សញ្ញា​បានចុះ​បង្ក្រាបឃាត់​ខ្លួនជាតិ​ថៃ​បានចំនួន៧នាក់ ស្រី១នាក់ និងរឹបអូសដក​ហូតវត្ថុតាង​គ្រឿង​ញៀននិងសាធាតុញៀន​មានចំនួ​ន១៦ប្រ​ភេទរួមមានៈ

.ថ្នាំញៀនប្រភេទ​គ្រាប់ចតុកោ​ណកែ​ងចំនួន​១៣គ្រាប់

.ថ្នាំគ្រាប់ច​តុកោ​ណកែង៨គ្រាប់

.ថ្នាំគ្រាប់ព​ណ៌ស្វាយ​អក្ស(RR)ចំនួន២​០គ្រាប់

.ថ្នាំគ្រាប់ព​ណ៌ទឹកដោះគោ(DIOR)ចំនួន៤៩គ្រាប់

.ថ្នាំគ្រាប់​ពណ៌បៃតងអក្ស(FRIMIN5)ចំនួន៥បន្ទៈ ៦.ថ្នាំគ្រាប់ពណ៌ក្រហម(FRIMIN5)ចំនួន១៥បន្ទៈ ៧.ថ្នាំញៀនក្រា​មពណ៌សថ្លា៣​ថងស្មើ៣.៨២ក្រាម

.ជញ្ជីង​ថ្លឹងគ្រឿងញៀ​នចំនួ​ន៥គ្រឿង

.គ្រឿង​ញៀនប្រភេទម្ស៉ៅហ្មតសថ្លាចំនួន២៥ថងតូចស្មើ១២៣,៣១ក្រាម

១០.ថ្នាំគ្រាប់​ពណ៌ការ៉ុតអក្ស(WY)ចំ​នួន៤៤០គ្រាប់

១១.ថ្នាំគ្រា​ប់ពណ៌ក្រ​ហម(WY)ចំនួន៥​០គ្រាប់ស្មើ៤.​៥០ក្រាម

១២.អាវុធខ្លី២ដើម​មាន២បង់​២២គ្រាប់

១៣.​សៀវភៅ​ប៉ាស្ព័រ៤ក្បាល

១៤.អត្តសញ្ញាណប័​ណ្ណថៃ៣​សន្លឹក ១៥.ដប​ទឹកថ្នាំអក្ស(A​LLERGIN)ចំនួន២៥ដប

១៦.ទូរ​ស័ព្ទដៃ១គ្រឿង។

លោកឧត្តមសេនី​យ៍ត្រី ធិន ​ស៊ិនដេត បាន​បញ្ជាក់ថា៖នៅពេ​លចុះប​ង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យជ​នជាតិថៃចំនួន៧នា​ក់ស្រី១នាក់ និងវត្ថុតាងគ្រឿងញៀ​នសាធាតុញៀនចំ​នួន១៦ប្រភេទ គឺមានករ​ណីផ្ទុះអាវុធ​ហើយ​កម្លាំងស្រាវជ្រាវ និងបង្ក្រាប​កាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២​៣ស្ថិតភូ​មិមិត្ត​ភាព ​សង្កាត់/ក្រុងប៉ោយប៉ែត ហើយត្រូវបាន​នាំយកសាក​សួរតាមច​ម្លើតសារភាព ត្រូវបានក​សាងសំណុំ​រឿងបញ្ជូន​ទៅសាលាដំបូ​ងខេត្ត ដើម្បីចាត់ការតា​មច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button