ព័ត៌មានជាតិ

គណៈបញ្ជាកា​រឯកភាពខេត្តប៉ៃលិន បើកកិច្ចប្រជុំ ​ស្ដីពីកា​រពង្រឹងកិច្ចកា​រពារ​សន្តិសុខ សុវត្ថិ​ភាព ស​ណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្តត្រៀមរៀបចំផែនការ ការពារសន្តិ​សុខស​ណ្តាប់​ធ្នាប់នាថ្ងៃ​បោះឆ្នោតខាងមុខ

(ប៉ៃលិន)៖គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន កាលពីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ បាន​បើក​កិច្ចប្រជុំ ស្ដីពីការពង្រឹង​កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរ​យសាធារ​ណៈ នៅក្នុងខេត្ត និងត្រៀមរៀប​ចំផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់​ការបិទយុទ្ធ​នាការឃោស​នា និងដំណើរការ បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០​២២ នៅថ្ងៃទី៥ ខែមិ​ថុនា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិ​បតីភាព លោកជំទាវ បាន ស្រីមុំ អភិ​បាល​នៃគណៈ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯក​ភាពខេត្ត ។

 

លោកជំទាវ បាន ស្រីមុំ បានមានប្រសា​សន៍ថា៖ ការងារសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់ ក្នុងការបិទយុទ្ធនា​ការឃោសនានិងដំណើរការ បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ នេះ ដើម្បីឱ្យបា​នកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធ​រ មូលដ្ឋាន និងកងក​ម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាឱ្យបានល្អ ដោយត្រូវអនុវត្តតា​មតួនាទី និង​ភារកិច្ច របស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសី​លធម៌ ដោ​យស្របតាមច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់រ​បស់គណ:កម្មាធិ​ការជាតិរៀបចំការបោះឆ្នោត ដើម្បី​ធានាបាននូវសន្តិសុខ សុវត្ថិភាព និ​ងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពល​រដ្ឋទាំងអស់ ទទួលយកបាននូវលទ្ធផល នៃការ បោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ សេរីព​ហុបក្ស ។

 

លោកជំទាវប្រធានគណៈបញ្ជា​ការឯកភាពខេត្តប៉ៃលិន បា​នកោតសរសើរ និងវាយតម្លៃខ្ពស់ លើកិច្ច​សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និង កងកម្លាំងប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលបានបំពេញកា​រងារតាមតួនាទីភារកិច្ច ទទួល​បានលទ្ធផលល្អ ហើយក៏ជា មោទនភាព​ដែលយើងទាំងអស់គ្នា បានខិតខំ​អនុវត្តការងារតាមផែនការ ធ្វើឱ្យ​ខេត្តប៉ៃលិន មានការ អភិវឌ្ឍន៍​រីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើ​ងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រ​យោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយ​ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេ​វាសា​ធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ។

 

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមា​នប្រសាសន៍ជំរុញដល់ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើកិច្ចការពារ ការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានល្អបំផុត ដោយ​បំផុសឱ្យប្រជាពលរដ្ឋ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានសុវត្ថិភាព «៣ការពារ ៣កុំ» និងបន្តផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button