ព័ត៌មានជាតិ

ភ្លៀងធ្លាក់បណ្ដាលឲ្យទឹកជំនន់លិចផ្ទះ ពលរដ្ឋ៣០ខ្នង និងផ្លូវជាតិលេខ៥៧ បី កន្លែង មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិអូរអិលឡើយ (មានវីដេអូ)

ខេត្តប៉ៃលិន៖យោងតាមរបាយការណ៍របស់សមត្តកិច្ចជំនាញនៃអធិការស្រុក
សាលាក្រៅបានឲ្យដឹងថា នៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី២៨ ខែ
កក្កដា ឆ្នាំ​២០២២ មានភ្លៀងធ្លាក់
ទឹកជំនន់ ហូរកាត់ផ្លូវ បណ្ដាលឲ្យលិចផ្ទះពលរដ្ឋចំនួន ៣០ខ្នង និងបណ្ដាលឲ្យលិចលើផ្លូវជាតិលេខ ៥៧ ចំនួន ០៣កន្លែង ,
ទី១៖ នៅជិតសៃឡូ សុីភី )
ទី២៖ នៅក្លោងទ្វាវត្តអូររអិល(លិចចម្ងាយប្រហែល ៥០ម៉ែត្រ កម្ពស់ទឹកប្រហែល ៦០cm)
ទី៣៖ នៅជិតកន្លែងក្រឡុកសុីម៉ង់ភូមិអូរអិល)

បញ្ជាក់៖ ករណីនេះបណ្តាលឲ្យរបើកសង្ក័សីតូបរបស់ប្រជាពលរដ្ឋចំនួន ០១កន្លែង និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានលិច ពុំមានការខូចខាតអ្វីទេ។

បច្ចុប្បន្ន៖ កម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃស្នងការដ្ឋានខេត្តប៉ៃលិន និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលស្ទឹងកាច់ កំពុងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅលើចំណុចដែលបានលិចនោះ និងពេលនេះស្ថានភាពទឹកបានស្រកអស់ និងធ្វើចរាចរណ៍បានជាធម្មតាវិញហើយ៕ ដោយ ៖ លោក ក្រូច ណាវី

សូមអញ្ជើញទស្សនានូវវីដេអូ ដែលមានដូចខាងក្រោម

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button