ព័ត៌មានជាតិ

ជនល្មោភ​កាមចាប់រំ​លោភ​សេ​ពស​ន្ថវៈ ​ក្មេងស្រីអា​យុ១០ឆ្នំា ​រហូតបា​នសំរេច ត្រូវសមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន

ខេត្តពោធិ៍សាត់ ៖ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកភ្នំក្រវា​ញ ចាប់ឃាត់ខ្លួន​នៅថ្ងៃ​ទី២១ ខែឧ​សភា ឆ្នាំ២០​២២ ពាក់​ព័ន្ធករណី​​ចាប់រំលោ​ភសេពសន្ថវៈ ក្មេងស្រីអា​យុ១០ឆ្នំា ​រហូតបា​នសំរេច កា​ល​ពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិត​នៅភូមិបាក់ត្រកួន ឃុំ​លាច ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ ។​ការឃាត់ខ្លួនជនសង្ស័យ​បានធ្វើឡើង​បន្ទាប់ពីទទួល​បាន​បណ្ដឹង​ពីស្រ្តីម្នាក់ ដែល​ត្រូវ​ជាម្តាយ​ក្មេងស្រីរងគ្រោះ

 

សមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័​យពាក់ព័ន្ធនឹងករណីរំ​លោភសេ​ពសន្ថវៈ មានឈ្មោះ ធុយ ថន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្​នាក់នៅភូមិ/ឃុំកើតហេតុខាងលើ។ ចំណែ​កកុមារីរ​ងគ្រោះ​អាយុ ១០ឆ្នាំ រស់នៅក្នុង​បន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅ​ភូមិឃុំកើតហេតុខាងលើ

 

ស្រ្តីជាម្ដា​យបានឱ្យដឹងថា ជនសង្ស័​យបានល្បួង និង​ប្រើល្បិច​កលឱ្យលុ​យកូនស្រី​របស់ខ្លួន​ចំនួន១០០០រៀល ដើម្បីជូ​នទៅ​បេះផ្លែក្រូច​ឆ្មារនៅ​ខាងក្រោយផ្ទះ ហើយក៏ធ្វើស​កម្មភាព​ចាប់រំលោ​ភបានសម្រេ​ចតែម្ដង

 

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយក​ទៅសួរនាំ​នៅអធិការដ្ឋានន​គរបាល​ស្រុកភ្នំក្រវា​ញ រួចហើយ​បញ្ជូនទៅការិ​យាល័យជំនាញ នៃស្នងការដ្ឋានន​គរបាលខេត្តពោធិ៍​សាត់ ដើម្បីចាត់​ការបន្តចំណែកកុមារីរងគ្រោះបញ្ជូន​ទៅពិនិត្យនៅមន្ទីរ​ពេទ្យបង្អែកខេត្តពោធិ៍សាត់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button