ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ធ្វើពិធីបួងសួងសុំសេចក្តីសុខ នៅអាស្រមរូបសំណាក់លោកយាយយ៉ាត

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អុី​ ឈាន ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេ​ត្តប៉ៃលិន និងលោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាលខេត្ត ព្រម​ទាំង​ថ្នាក់ដឹ​កនាំគ្រប់ជា​ន់ថ្នាក់ ​នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បា​នអញ្ជើញធ្វើពិ​ធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយ​គ្រឿង​ដង្វាយ​ ភ្លេងពិ​ណពាទ្យ និង របាំក្ងោក ដល់រូបសំ​ណាក​លោកយាយយ៉ាត ទៅតាម​គន្លងព្រះ​ពុទ្ធសាសនា និងព្រហ្មញ្ញសា​សនា នៅអា​ស្រម​លោកយា​យយ៉ាត ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹ​កនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និង​បងប្អូនជនរួមជាតិទាំងអស់ ឱ្យទទួលបា​នសេចក្តីសុខសប្បាយ និងជោគជ័យគ្រប់ភារកិច្ច បន្ទាប់ពីបុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ​ខ្មែរបានបញ្ចប់ ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋ អុី​ ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំងថ្នាក់ដឹក​នាំខេត្ត ក៏បានបួងសួង​សុំពរជ័យពីលោកយាយយ៉ាត ដែលមានបារមីថែរក្សាលើទឹកដីត្បូងពេជ្រ សូមតាមជួយ​បីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន និងប្រទេស​ជាតិឱ្យជៀសផុតពីគ្រោះធម្មជាតិនានា និងជំងឺដង្កាត់ផ្សេងៗ ជាពិសេសសូម​តាមជួយ​ថែរក្សាថ្នា​ក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសជាតិ ឱ្យជួបនូវសេច​ក្តីសុខ សន្តិភាព និងមានការអភិវឌ្ឍ រីកចម្រើនតទៅអនាគត។

សូមរំលឹកថា៖ រូបសំណាកធំរបស់លោកយាយយ៉ាត ដែលស្ថិតនៅក្នុងអាស្រម ក្បែរជើងភ្នំយ៉ាតនេះ ត្រូវបានកសាងឡើងនៅក្នុងអំឡុងខែមេសា ឆ្នាំ២០១១ គឺចំណាយថវិកាផ្ទាល់របស់ឯ​កឧត្តមនា​យឧត្តមសេនីយ៍ អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយធ្វើពីថ្មភក់នៅខេត្តកំពង់ធំ មានកម្ពស់ ៣,៨០ម៉ែត្រ បល្ល័ង្កទំហំប្រវែង ២,៤០ម៉ែត្រការ៉េ និងមានទម្ងន់សរុប ៣២តោន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button