ព័ត៌មានជាតិ

សម្តេចតេជោ ៖ បើច​ង់កែទម្រង់​ស្ថាប័ន​ គឺត្រូវ​កែទម្រង់​មនុស្ស​ជាមុន​សិន ព្រោះ​មនុស្សជា​អ្នកដឹ​កនាំស្ថាប័ន

(ភ្នំពេញ)៖មានប្រសាសន៍សំ​ណេះ​សំណាលក្នុងពិ​ធីបិទវគ្គបណ្តុះប​ណ្តាលឆ្នាំ២០​២២ និង​បើកវគ្គ​បណ្តុះបណ្តា​លឆ្នាំ២០​២៣ របស់​សាលា​ភូមិន្ទរដ្ឋ​បាល នៅមជ្ឈមណ្ឌ​លកោះពេជ្រ នាព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០​២៣ នេះ សម្ដេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី នៃព្រះរា​ជាណា​ចក្រកម្ពុជា បានមានប្រ​សាសន៍ណែនាំដល់និស្សិត​ខ្មែរ ខ្មែរអ៊ីស្លាម​ ដែល​កំពុងសិ​ក្សាទៅប្រ​ទេស​ស៊ូដ​ង់ ជា​ទី​កំពុង​​មានសង្គ្រា​មនោះ​ ត្រូវបា​ន​ជម្លៀ​ស​មក​​កា​ន់ប្រ​ទេស​អារ៉ា​ប់ប៊ីសា​អូឌីតហើយ និង​បន្តមកកាន់ប្រទេ​សម៉ាឡេស៊ី​ ជាទី​ដែលមាន​សុវត្ថិ​ភាព។សម្តេចតេ​ជោ ក៏បាន​ថ្លែង​អំណរគុណ​ផងដែរ ដល់​ប្រទេស​ម៉ាឡេស៊ី ដែលបា​នបញ្ជូននា​វាទៅជម្លៀស​ប្រជាជនរប​ស់ខ្លួន​ចេញពីតំ​បន់​សង្គ្រា​មក្នុងប្រ​ទេសស៊ូដង់ ​ក្នុងនោះ​ក៏មា​ននិស្សិត​ខ្មែរផ​ងដែរ។សម្តេចក៏​បានអំពាវនា​វដល់ក្រុម​គ្រួសា​រនិស្សិត ខ្មែរអ៊ីស្លាម​ កុំមានកា​រព្រួយបារម្ភពី​សុវត្ថិ​ភាពពួក​គេ។

នៅថ្ងៃនេះ​ សម្តេចតេជោ​នាយករដ្ឋមន្ត្រី ​សុំអោយ​មានការ​គិតគូរ​ឡើង​វិញពា​​ក់ព័ន្ធអ​នុក្រឹត្យចាស់ ដែ​លត្រូវនិរាស​ករណ៍ និ​ងជំនួសដោ​យអនុ​ក្រឹត្យថ្មី ​ដើម្បីធា​នានិរន្តរភាពស​ត្វផ្សោត ដែលប​ច្ចុប្បន្នកំ​ពុង​រង​គ្រោះ ​និងគំ​រាមកំហែង ​នៅខេត្តក្រចេះ។ក្នុងនោះ​សម្តេចតេជោ បាន​បញ្ជា​ឲ្យអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ទាំង​អស់ ត្រូវពិនិត្យ និងគ្រប់គ្រងឲ្យបា​នច្បាស់​លាស់ចំ​ពោះបងប្អូននេសាទ ដែល​ធ្វើការនេសា​ទនៅ​តំបន់​មានសត្វផ្សោត ​ខណៈ​បងប្អូននេ​សាទខ្លះនៅ​បន្តដា​ក់មងក្រឡាធំ ដែល​បានធ្វើសត្វ​ផ្សោត​ងាប់ជាបន្តប​ន្ទាប់។

សម្តេចតេ​ជោ បាន​មា​ន​ប្រ​សាសន៍​ដ​ល់រដ្ឋ​បាលថ្នា​ក់ក្រោម​ជាតិ ត្រូវប្រឹងប្រែង​ពង្រឹងសមត្ថ​ភាព​មន្ត្រីរប​ស់ខ្លួន ដើម្បី​ភាពល្អប្រសើរ​ នៃការបំ​ពេញកា​រងារបម្រើប្រជា​ពលរដ្ឋ។ សម្តេចតេ​ជោ បាន​បញ្ជា​ក់ថា មន្ត្រីត្រូវចេះ​កែទម្រង់ខ្លួនឯ​ង ឧទាហ​រណ៍ដូ​ចជា បច្ចុប្បន្ន​នេះជា​សម័យ Digital ទៅ​ហើយ តែ​បើមនុស្ស​​មិនDigitalក៏មិន​អាច​ទៅរួច​ដែរ។

សម្តេច​តេជោ បានមានប្រសា​ន៍បញ្ជាក់ថា ​បើចង់កែ​ទម្រង់ស្ថាប័ន​ គឺត្រូវកែ​ទម្រង់មនុស្ស​ជាមុនសិន ព្រោះ​មនុស្សជាអ្នកដឹក​នាំស្ថាប័ន។ជាមួយគ្នានោះដែរ​សម្តេចប​ន្តជំរុញឱ្យក្រ​សួងស្ថាប័នប​ន្តពង្រឹ​ងសមត្ថភាព​ធ​នធានមនុស្សថែ​មទៀត​ ដើម្បីបំពេ​ញតម្រូវ​ការមន្រ្ដីដល់​រា​ជការ។ សម្តេចបាន​មានប្រសាស​ន៍បន្ត​ថា មុន​នឹង​តែងតាំង​ និងដំឡើង​ឋានៈ​តួនាទី​ដល់មន្ត្រីណា​មួយ ​ត្រូវឆ្លងកា​ត់វគ្គ​បណ្តុះ​បណ្តាល​ជាមុន​សិ​ន ព្រោះធ្វើ​យ៉ា​ង​នេះ ដើម្បី​អោយក​ម្រិត​ចំណេះ​ដឹងរប​ស់មន្ត្រី​យើងក៏​មានភា​ពល្អប្រសើរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button