ព័ត៌មានជាតិ

ពលរដ្ឋប្រុសស្រី៣​០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់​ចូលប្រទេសថៃ ក្នុងភូមិសាស្ត្រ​ស្រុកម៉ាឡៃ ត្រូវនគ​របាលស្ទាក់​ឃាត់យកម​កអប់រំ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមាន​ជ័យ នៅវេលាម៉ោង១៤:៣០​នាទីរសៀល ថ្ងៃទី១៨ ខែ​មេសា ឆ្នាំ២០២៤ នេះ កម្លាំងជំ​នាញការិ​យាល័យន​គរបាលប្រឆាំ​ងការជួញដូរ​មនុស្សនិងការ​ពារអនីតិ​ជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចន​គរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំង​អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានស​ហការជាមួយកម្លាំងយោ​ធាផ្នែកសឹករងស្រុកម៉ាឡៃ ឆ្មក់​ឃាត់ទ​ប់ស្កាត់ ពល​រដ្ឋខ្មែរត្រៀមឆ្លង​ដែនខុសច្បាប់ទៅ​ធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។

ប្រតិបត្តិការនេះ ដឹកនាំបង្កា ទប់ស្កាត់ ដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែ​នការ​ងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ លោកវរ​សេនីយ៍ឯក សួង សៅ មេបញ្ជា​ការវរៈសេ​នាតូចនគរបាល​ការពារព្រំដែនគោកលេខ ៨១៥ កម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំង​យោធាផ្នែកសឹករង។ជាលទ្ធផល សមត្ថកិច្ចយើង​បានឃាត់មនុស្សប្រុសស្រី ចំនួន៣០០នាក់ ក្នុង​នោះស្រី១៥៤នាក់ កុមារ២៦នាក់។ ពលរដ្ឋទាំង​នេះត្រូវបានស្ទាក់ឃាត់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ

ទន្ទឹមគ្នានេះ ក៏មានវត្តមា​នលោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងស្ថាប័នពាក់ព័ន្ធ បានចុះសួ​រសុខ​ទុក្ខប្រជាពលរដ្ឋទាំង​នោះផងដែរ។ពលរដ្ឋទាំងនោះ ភាគច្រើនគឺ​មកពីបណ្ដាខេត្តមួយ​ចំនួនក្នុងព្រះ​រាជាណាចក្រកម្ពុជា មានដូចជា ខេ​ត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោ​ធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមាន​ជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ក្រោយ​ពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចយើងបាន​ឲ្យពួកគាត់ត្រឡប់​ទៅគេហដ្ឋាន​វិញ សូមឲ្យឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ ជៀសវាង​ចាញ់បោ​កមេខ្យល់ ឬមានបញ្ហាបើបន្តឆ្លងដែនខុសច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button