ព័ត៌មានជាតិ

ពិធីប្រគល់ទទួលកុំព្យូទ័ ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក នៃខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ):នាថ្ងៃទី៧ ខែឧសភាឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ អគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើពិធីប្រគល់ និងទទួលកុំព្យូទ័រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងពិភាក្សាការងារស្ដីពី ការវិភាគ SWOT និងគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ពិធីនេះបានធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ។

វេទិកានៃការធ្វើបទបង្ហាញស្ដីពីទិដ្ឋភាពសង្គមសេដ្ឋកិច្ចនិងការវិភាគ SWOT ដើម្បីកំណត់អំពីសក្ដានុពលនិងបញ្ហាប្រឈម ក្នុងកិច្ចអភិវឌ្ឍរបស់ខេត្តបន្ទាយមានជ័យ ក្នុងនោះបានផ្ដោតទៅលើចំណុចសំខាន់ៗរួមមាន ព័ត៌មានទូទៅវិស័យកសិកម្ម កម្សាន្ត និងសកម្មភាព ក្នុងវិស័យសេវាកម្មវិស័យទេសចរណ៍ វិស័យហិរញ្ញវត្ថុ វិស័យសុខាភិបាល និងវិស័យអប់រំ។

លោកស្រី រស់ សុផានី អភិបាលរងខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ថា ទោះជាក្នុងស្ថានភាព ដែលកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងរយៈកាលជាងពីរឆ្នាំមកនេះ កម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ទ្រទ្រង់ស្ថានភាពសេដ្ឋកិច្ច មិនឲ្យធ្លាក់ចុះខ្លាំង មិនអាចគ្រប់គ្រងបាន ព្រមទាំងនៅបន្តដំណើរ ទៅមុខក្នុងការពុះពារឧបសគ្គ ដើម្បីធានាបាននូវការសម្រេចគោលដៅ និងចក្ខុវិស័យ ចុងក្រោយរបស់រាជរដ្ឋាភិបាល និងកម្មវិធីសម្តែងទម្រង់នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅលើមាគ៌ានិងទិសដៅដ៏ត្រឹមត្រូវដែលយើងអាចរក្សាបាននូវភាព ជាម្ចាស់ទាំងស្រុង។

ឯកឧត្ដម យ៉េន វីណែល និងអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃនិងម៉ឺងម៉ារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជារក្សាបាននូវភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការធានាបាននូវសេរីភាព នៃការប្រមូលចំណូលជារួមមិនឲ្យធ្លាក់ចុះខ្លាំ និងការវិភាគលើកឡើងវិញនូវចំណូលចំណាយប្រចាំឆ្នាំ រាជរដ្ឋាភិបាលមានសមត្ថភាព អាចគ្រប់គ្រងសភាពការណ៍ វិវត្តនៃជំងឺកូវីដ១៩ បានល្អប្រសើរ។ រួមនិងគំនិតថ្មីៗ ដោយផ្អែកលើ មូលដ្ឋានគ្រឹះរឹងមាំ នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈដែលយើងខិតខំកសាងក្នុងរយៈកាលជាង២ ទសវត្សរ៍ រួមជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់ពីគ្រប់តួអង្គ រួមទាំងដៃគូអភិវឌ្ឍន៍ ត្រូវការវិស័យឯកជន និងអង្គការនិងសង្គមស៊ីវិលផ្សេងៗ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button