ព័ត៌មានជាតិ

ស្នាក់ការស​មាគម​ន៍អតីតៈយុទ្ធជ​នខេត្តបន្ទាយមា​នជ័យ ក​សាងបា​នប្រមា​ណជាង ៥០ភា​គរយ និង​រួច​រា​ល់​នៅ​ពា​ក់ក​ណ្តា​ល​ឆ្នាំ២០​២៣

ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញចុះពិនិត្យការសាងសង់​ស្នាក់ការសមា​គមន៍អតីតៈ​យុទ្ធជន​នៅ​សង្កា​ត់កំពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯក​ឧ​ត្តម ទេសរដ្ឋមន្ត្រី គន់ គីម​ ប្រធានសមា​គមន៍​អតីតៈយុ​ទ្ធជ​នកម្ពុជាបានប្រាប់ថា៖អគារស្នាក់​ការសមា​គមន៍អ​តីតៈយុទ្ធខេត្តបន្ទាយ​មានជ័​យ ត្រូវបា​នបញ្ចុះប​ឋម​សីលាកា​ល​ពីថ្ងៃទី​០៩ ខែវិច្ឆិការ ឆ្នាំ២០២២ ដែល​មាន​បណ្តោយ២៨ម៉ែត្រ ទទឹង២១​.៦០ម៉ែត្រ មានបន្ទប់ចំនួន​៦បន្ទប់ មានសាល​ប្រជុំ១​បន្ទប់ មុខ៥ម៉ែត្រ បន្ទប់ធ្វើការងា​រ និងបន្ទប់ទឹក​ចំនួន៦បន្ទប់។​បច្ចុប្បន្ន​កសាង​បានប្រមាណ​ជាង​៥០ភាគរយ នឹ​ងរួចរាល់​នៅពាក់កណ្តាលឆ្នាំ២​០២៣ ។

អគារស្នាក់ការ​សមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ បានផ្តល់​ដីសម្រាប់​កសាងសម្រា​ប់បម្រើការងារ​សមាគមន៍អតីតៈ​យុទ្ធជន​ខេត្តប​ន្ទាយ​មានជ័យ ។ ដែលរយៈពេ​លកន្លងជួបកា​រលំបាកនៅ​ពេល​ជួបប្រជុំ​ការងារ​សមាគមន៍អ​តីតៈ​យុទ្ធជនខេត្ត ត្រូវសុំទីតាំ​ងកន្លែងផ្សេងៗ​ដែលមាន​អតីតៈយុទ្ធជន​ទូទាំងខេត្តបន្ទាយមានជ័យ​ចំនួន៦.០០០នាក់។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា៖អគារស្នាក់​ការសមាគម​ន៍អតីតៈ​យុទ្ធជន​ខេត្តបន្ទា​យមានជ័យ ជាអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធប​ណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលទទួល​សាងសង់​ដោយឯក​ឧត្តមអ្នក​ឧកញ៉ា​បណ្ឌិត ម៉​ម វណ្ណឌី ទីប្រឹក្សាគណៈ​កម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ ហើយត្រូវបាន​កសាងរហូតពេ​លនេះ​បានប្រមាណ​ជិត៥០ភាគរយ។

ឯកឧត្តមបា​នបញ្ជាក់ទៀតថា៖ ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយ​ករដ្ឋមន្ត្រី ជាក់ស្តែងនៅ​ខេត្តបន្ទាយ​មានជ័យ មានអតីយុទ្ធជនប្រមា​ណជាង៦.០០០នាក់ ដែលទទួលបានផ្ទៈ​ចំនួន៣០០ខ្នង ក្នុង១គ្រួសារ​ទទួលបាន​ផ្ទៈ១ខ្នង និងដីលំដៅដ្ឋាន ៣០ម៉ែត្រ គុណ៥០ម៉ែត្រ និងដីអាស្រ័យផ​ល ១ហិកតានៅចំណុចដី​ការ៉េពីរ​ស្ថិតឃុំ​ប៉ោយចារ ស្រុកភ្នំស្រុក និងអតីតៈ​យុទ្ធជន ដែលមា​នដីលំនៅដ្ឋាន និងផ្ទៈខូចខាត និងតូចចង្អៀត ត្រូវបានកសាង និងជួសជុល​ជូនតាម​មូលដ្ឋាន​ជាក់ស្តែង ពីសមាគមន៍អតីតៈយុទ្ធជនខេត្តបន្ទាយមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button