ព័ត៌មានជាតិ

សមត្តកិច្ច​ជំនាញស្រុក ក្រុង ខេត្ត សហការគ្នាតាមប្រម៉ាញ់ ចោរ​លួ​ចម៉ូតូ​ព​ល​រដ្ឋ ឃាត់ខ្លួន​បា​ន២​នាក់ គេច១​នាក់

(ខេត្តប៉ៃលិន)៖សមត្តកិច្ចជំ​នាញ សហ​កា​រគ្នាតា​មប្រម៉ាញជន​សង្ស័យ រហូតឃាត់ខ្លួនបក្ខពួក ចោរលួ​ចម៉ូតូ១​គ្រឿង របស់ព​លរដ្ឋនៅភូមិផ្សារព្រំ ដោយ​ឃា​ត់ខ្លួន​បាន២​នាក់ នៅ​ចន្លោះម៉ោ​ង ០១និង៣​០នាទី​យប់​ដល់ម៉ោង០៨ និង៤០នា​ទីព្រឹក ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុ​ចបន្ទប់​ជួលដី​ថ្មីផ្លូវទី២ ខាងឆ្វេងដៃ​ផ្ទះឈ្មោះ លឹម ដារ៉ា ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ​លិន ។

សមត្តកិច្ចជំនាញបានឲ្យដឹងថា ម្ចាស់ម៉ូតូរង​គ្រោះមានឈ្មោះ ចំរើន ភិរុណ្យ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់​នៅភូមិ កន្សែងបន្ទាយ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ម៉ូតូ​ដែលបា​ត់ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ក្រហម លេខតួ ៦១០១៥៧០ លេខម៉ាស៊ីន ៦១០​១៥៧០ ពាក់ស្លាក​លេខ បាត់ដំបង ១AO – ៨៦០១។​ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានធ្វើសកម្ម ភាពរួចគេចខ្លួនបាត់។

បើតាមការបំភ្លឺរបស់ម្ចាស់ម៉ូតូ​ នៅមុនពេលកើតហេតុ​ការនៅ​វេលាម៉ោង​ខាងលើ​គាត់បានជិះ​ម៉ូតូ​ចេញ​ទៅទិញសាច់មាន់ហូប​ ហើយជិះមក វិញដោយចាក់​សោរកម៉ូតូទុក​នៅខាងមុខ​ផ្ទះ​ជួល រួចក៏​ចូលទៅ​គេងនៅ​ខាងក្នុងបន្ទុប់ លុះព្រឹកឡើងវេលាម៉ោង០៨ និង៤០នាទី ថ្ងៃដដែល​គាត់បាន​ចេញម​កពីបន្ទុប់វិញ ស្រាប់តែបាត់ម៉ូតូមិនឃើញ ក៏មកដាក់ពាក្យបណ្ដឹងទៅ​សមត្តកិច្ចនគរបាលជំនា​ញ​យុត្តិធម៌ នៃអធិការស្រុកសាលាក្រៅ ក្រោយ​មកកម្លាំងជំ​នាញយុត្តិធម៌​ក៏បានសហ​ការជាមួ​យកម្លាំង​ប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវ លុះដល់វេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញ​នគរបាលយុត្តិធម៌ នៃ​អធិការ ស្រុកសាលាក្រៅ បានកំណត់មុខសញ្ញា​បាន សហ​ការ ជាមួយកម្លាំងប៉ុស្តិ៍​ស្ទឹងកាច់ រួមនិងកម្លាំងព្រហ្មទណ្ឌអធិការ ក្រុងប៉ៃលិន បាន​ចុះឆែកឆេរ បន្ទប់ជួល​មួយកន្លែង ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ក្រោយពីឆែកឆេរ រកឃើ​ញ អាវម៉ូតូសង់ឌ្រីម​ពណ៌ក្រហម០១ឈុត មួយសុវត្ថិភាព០១ ពោះវៀនម៉ូតូ ០១ សំបកកង់ម៉ូតូ០១ កូនសោលេខ២២ ចំនួន០២ ដែកគាស់០១ ដែកកាប់០១ ដែក​អក្សរ តេ០១ ការបូបស្ពាយ ពណ៌ខ្មៅ​០១ និងកញ្ចក់ម៉ូតូ ០១គូរ ។

បន្ទាប់មកបានឃាត់ខ្លួនបក្ខពួកជនសង្ស័យឈ្មោះ កុយ ឧត្ដម ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិន​ពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកជនដៃដល់០២នា​ក់ទៀតបានជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ មុនពេលដែលសមត្ថកិច្ចទៅដល់។លុះដល់ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១ និង០០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ អធិការស្រុក​សាលា​ក្រៅ សហការជាមួយកម្លាំងបុស្តិ៍នគរបាល សង្កាត់ប៉ៃលិន និងកម្លាំងអន្តរាគមន៍អធិការ ក្រុង ប៉ៃលិន បានកំណត់មុខសញ្ញានិងឃាត់ខ្លួន​បានជនសង្ស័យចំនួន០១នាក់ ទៀតឈ្មោះ អាត តាក់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ មិនពិត​ប្រាកដ រស់នៅ​ភូមិ​អូរតាប្រាំង សង្កាត់ប៉ៃលិន ក្រុង​ប៉ៃលិន (បក្ខពួកជនដៃដល់) រហូតដល់​ម៉ោង​១៣និង៣០នាទី មុខសញ្ញាជនសង្ស័យ​ដែលជាជ​នដៃដល់បា​នបង្ហាញខ្លួន ហើ​យកម្លាំងការិយាល័យ​ព្រហ្មទណ្ឌកំរិតស្រាល ស្នងការខេត្តប៉ៃលិន កម្លាំងជំនាញ ផ្នែកព្រហ្មទណ្ឌ អធិការ ក្រុង /ស្រុក និងកម្លាំងប៉ុស្តិ៍ស្ទឹងកាច់​បានប្រដេញតាមជនសង្ស័យ ប៉ុន្តែជន​សង្ស័យ បានដឹងខ្លួនជាមុនរួចបានទុកម៉ូតូ ចោលហើ​យរត់ចូលចំការបាត់តែម្តង ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!