ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែ​នាំអំពីបែបបទ នីតិវិធីនៃកា​រកែតម្រូវទិន្នន័យ និងមោឃភា​ពបញ្ជីអ​ត្រានុកូលដ្ឋាន បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ប៉ុស្តិ៍នគរ​បាលអធិ​ការក្រុង ស្រុកទូទាំងខេ​ត្តបន្ទាយមានជ័យ ត្រូវធានានូវកា​រចុះបញ្ជីអត្រានុ​កូលដ្ឋានទៅ​ដល់បងប្អូនប្រជាព​លរដ្ឋគ្រប់ៗគ្នា ​ជាពិសេសរដ្ឋបាល​ឃុំសង្កាត់ ត្រូវពង្រឹងកា​រអនុវត្តចុះបញ្ជីអត្រានុកូលដ្ឋាន និងទប់ ការក្លែងបន្លំនានា និងផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងឯកសារផ្សេងៗ ឲ្យបានច្បាស់លាស់ មុនចេញជូន​ដល់បងប្អូនប្រ​ជាពលរ​ដ្ឋយ​កទៅប្រើប្រាស់។លោកឧត្តមសេនីយ៍ឯក អុឹង ប្រណិតា អគ្គនាយករង នៃអគ្គនាយ​កដ្ឋាន​អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសេចក្ដី នាំអំពីបែបបទនីតិវិ​ធីនៃការកែត​ម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ជូនដល់មន្ដ្រីរដ្ឋបាលក្រុងស្រុក ឃុំស​ង្កាត់អធិការប៉ុស្តិ៍នគរបាល ទូទាំងខេត្តបន្ទាយមាន​ជ័យ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសា​លា​ខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា តាមរយៈ​នៃកា​រសិក្សាស្រា​វជ្រាវកន្លងមក ក្រសួងមហាផ្ទៃបានរ​កឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួន បាន​និង​កំពុងជួបបញ្ហាប្រឈម លើកំហុសទិន្នន័យ អត្តសញ្ញាណកម្មរប​ស់ខ្លួននៅក្នុង​បញ្ជីនិងសំបុត្រ​អត្រានុកូលដ្ឋាន ជាមួយ​ឯកសារអត្តញ្ញាណកម្មដទៃទៀត ទន្ទឹមនឹងនេះប្រជាព​លរដ្ឋខ្លះបាន​ចុះបញ្ជីអត្រា​នុកូលដ្ឋាន ប្រ​ភេទតែមួយ លើសពីពីរដង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ជួបការលំបា​ក នៅក្នុងការស្នើសុំសេវារដ្ឋបាលផ្សេងៗ ទាក់ទិននឹងបញ្ហានេះ រាជរដ្ឋាភិបាល​និងក្រសួងមហាផ្ទៃ​បានដាក់ចេញ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិ ជាបន្តបន្ទាប់ ដើម្បីជួយស​ម្រួល​ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទទួលបានសេវាកែតម្រូវទិន្នន័យ និងបង្កើតការចុះបញ្ជីអ​ត្រានុកូល​ដ្ឋាន​ដែលខុសឆ្គង ឬបញ្ជីអត្រានុកូលដ្ឋាន ដែលចុះជាន់គ្នា ឲ្យបានឆាប់រ​ហ័សទូលំទូលា​យនិងងាយស្រួល ក្នុងគោ​លបំណងសម្រេចបាននូវគោលដៅ មនុស្សម្នាក់មាន​អត្តសញ្ញាណ​តែមួយ

លោកឧត្តមសេនីយ៍ឯក អុឹង ប្រណិតា បានមា​នប្រសាសន៍លើកឡើងថា វគ្គផ្សព្វផ្សាយ​នេះគឺពិតជា​មានប្រយោជន៍ និងសំខា​ន់ណាស់សម្រាប់ អស់លោកលោកស្រី មន្ត្រីរាជការ ទទួលបន្ទុក​រដ្ឋបា​លស្រុក ក្រុង ឃុំសង្កាត់ និងប៉ុស្តិ៍នគ​របាល ដែលត្រូវយកចិត្តទុកដាក់ស្តាប់ស្វែងយល់ នៃការធ្វើប​ទបង្ហាញ របស់មន្ត្រីក្រសួងមហាផ្ទៃដែលបានធ្វើការលើកឡើងពន្យល់ណែនាំ ពាក់ព័ន្ធនឹងអ​ត្រានុកូ​លដ្ឋាន ជៀសវាង អ​ស់លោក លោកស្រី យកទៅធ្វើការអនុវត្តមានការខុសឆ្គង ធ្វើឲ្យមានផលវិបាក នៃការផ្តល់សេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក បានបន្តថា ទិន្នន័យ​នៃបញ្ជី​អត្រានុកូលដ្ឋាន ដែលអាចកែតម្រូវបាន ដូចជាករណីដែលបានសរសេរខុស ឬភ័ន្តច្រឡំព័​ត៌មាន ឬការខក​ខានពុំបានបំពេញកំហុសបច្ចេកទេស ដល់មន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ កន្លែងណាមួយ​ដូច​ជា ការខុសឆ្គងអក្ខរាវិរុទ្ធលើនា​មត្រកូល នាមខ្លួន ជាអក្សរខ្មែរ អក្សរឡាតាំង របស់​សាមីខ្លួន​និងឪពុកម្ដាយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button