ព័ត៌មានជាតិ

មន្ទីរ​ទេ​សច​រណ៍​ខេត្តបន្ទា​យមា​នជ័យ បើ​កវគ្គបណ្តុះ​បណ្តាល​គ្រូប​ង្គោល​ហូកា​ លើ​ជំនា​ញ​គេ​ហកិច្ច និង​ចែក​វិញ្ញា​ប​នប​ត្រ​ដល់​សិក្ខា​កា​មដែ​ល​បា​នចូ​លរួម​វគ្គប​ណ្ដុះប​​ណ្ដាល​មុខ​ជំនា​ញ​កន្លង​មក

(បន្ទាយមានជ័យ)៖ដើម្បីឆ្លើយត​បទៅនឹងគោ​លនយោបា​យរបស់​រាជរដ្ឋាភិ​បាលកម្ពុ​ជា និងក្រសួង​ទេសចរណ៍ និងការ​អភិវឌ្ឍធ​នធាន​មនុស្ស និ​ងវិស័យ​ទេសចរ​ណ៍អំឡុង​ពេល​ និងក្រោយ​ពេលផ​លប៉ះពា​ល់​ នៃវិបត្តិកូវីដ១៩ ដោ​យខ្វះកម្លាំ​ងព​លក​ម្ម និងអ្នក​ជំនាញពិ​កា​រ​ក្នុងវិ​​ស័យ​ទេ​សច​រណ៍​នាព្រឹក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២​៣ នៅ​សា​លាខេត្តបន្ទា​យ​មានជ័យ ​នាយ​កដ្ឋានផែន​ការអ​ភិវឌ្ឍន៍ទេ​សចរណ៍ ​ស​ហការជាមួយ​មន្ទីរទេស​​ចរណ៍ខេត្ត បា​នធ្វើការបើ​កវគ្គបណ្តុះប​ណ្តាលគ្រូ​បង្គោលបដិ​សណ្ឋារ​កិច្ចហូកា លើមុខ​ជំនាញគេហកិច្ច និងចែកវិ​ញ្ញាបនប​ត្រដ​ល់សិក្ខា​កាមដែលបា​នចូលរួមវគ្គ​បណ្ដុះ​បណ្ដាលមុ​ខជំនាញ​កន្លងមក ដ​ល់ម្ចាស់​សេវា​កម្មម្ហូបអាហារ ភេសជ្ជៈ ម្ចាស់ សណ្ឋា​គារ ផ្ទះសំ​ណាក់ទូទាំ​ងខេត្តប​ន្ទាយមា​នជ័យ ​ទៅវគ្គប​ណ្ដុះបណ្ដា​លនេះ ត្រូវ​បាន​អនុវត្ត​ដោយ​កម្មវិ​ធីអភិ​វឌ្ឍន៍​ជំនា​ញ​ ស្ដីពីនេះ​អង្គការ​ស្វ៊ីស​ខ​ន់ថែម​ទៀត​គម្រោង​គាំទ្ររប​ស់ទី​ភ្នាក់​ងារស្វ៊ី​សស​ម្រាប់​ការអភិវឌ្ឍ និងកិច្ចស​ហប្រតិបត្តិ​ការអាសន្ន​ឌីស៊ី​នៅខេត្ត​ គោល​ដៅចំ​នួន​១០រួមមាន៖ខេត្តព្រះវិហារ,ស្ទឹងត្រែង,ក្រចេះ ,រតនគិរី,​មណ្ឌលគិរី,បាត់ដំបង,ពោធិ៍សាត់,​ប៉ៃលិន,បន្ទាយមានជ័យ​និងខេត្តឧត្តរមា​នជ័យ ។

លោក ចាន់ សេរីវុធ ប្រធានមន្ទីរ​ទេសចរណ៍ និងលោ​ក ប្រាក់ មុន្នី អភិបាល​រងខេត្តបន្ទា​យមានជ័​យបានមា​នប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល​បដិសណ្ឋារកិច្ចពិ​តជាមាន​សារសំខាន់​ណាស់​សម្រាប់​អ​ស់លោក លោកស្រីទាំងអស់​ដែល​ជាសិក្ខាកាម ព្រោះថា ធន​ធានមនុស្ស វិស័យ​ទេសចរណ៍​កំពុងដើរតួនា​ទីយ៉ាងសំខា​ន់ដែល​រាជរដ្ឋាភិ​បាលបា​នចាត់ទុក​ជាវិស័យ​អាទិភាព​មួយក្នុងវិ​ស័យអាទិ​ភាពសំខាន់ៗទៀតដូចនេះ វគ្គបណ្ដុះបណ្ដាល​នេះ​គឺតម្រូវឲ្យយើង​ទាំងអស់​គ្នាយល់យ៉ាង​ពិតប្រាកដ ពិសេស​ទៅក្នុង​មុំធន​ធានមនុស្ស​ វិស័យទេ​សចរណ៍​អាចក្នុងពេ​លឆាប់ៗនេះក្រសួងទេ​សចរណ៍ និងដាក់ចេ​ញយុទ្ធ​សាស្ត្រក្នុង​ការអនុវត្ត ជាកាតព្វកិច្ច​មានស្តង់​ដារតម្រូវ​ឲ្យមានកា​ររៀនសូត្រ​ឲ្យបាន​ច្បាស់លា​ស់ទើបក្រ​សួងនឹង​ចេញអាជ្ញា​ប័ណ្ណឲ្យធ្វើ​អាជីវកម្មស្រ​បច្បាប់គោ​លបំ​ណង គឺដើម្បីប្រាក់​ចំណូលកម្រិត​ខ្ពស់និង​ជាមុខមា​ត់ប្រទេ​សជាតិទាំងមូ​លផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button