ព័ត៌មានជាតិ

លោកស្រី រស់ សុផានី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែក​ជូនគ្រួសា​រដែល​មាន​ជីវភា​ពខ្វះខាត ចាសជរា ៥គ្រួសារ នៅឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ) ៖ លោកស្រី រស់ សុផានី អនុប្រធានគ​ណៈកម្មាធិកា​របក្សខេត្ត នឹងជា​ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ រួមនឹងក្រុម​ការងារ​ឃុំ នៅថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២​៣ បានអញ្ជើញសំណេះសំណាល សួរសុកទុក និងនាំយកអំណោយ​ចែកជូនដល់គ្រួសា​រចាស់​ជរា ដែល​មានជីវភាពខ្វះខា​តចំនួន​៥គ្រួសារ នៅក្នុងភូមិ​ជ្រាប់ចាស់ និងភូមិជ្រា​ប់ថ្មី ដើ​ម្បីជួយស​ម្រួល​ជីវ​ភាពរ​ស់​នៅប្រចាំ​ថ្ងៃ។

នាឱកា​សនោះដែរ ​លោកស្រី រស់ សុផានី ក៏បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើសួរសុខទុក្ខ​ពីឯកឧត្តម ឧបនា​យករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុម​ការងារាជរដ្ឋា​ភិបាល ​ចុះជួយខេត្តបន្ទាយ​មានជ័យ ឯ​កឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈក​ម្មការ គណៈប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ ​ជូន​ចំពោះ​បងប្អូន​ដោយក្តីនឹករ​លឹក។

លោកស្រី បានមានប្រសាសន៍ បន្តថា ក្រោមការដឹកនាំរ​បស់ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្តេតេជោ ហ៊ុន សែន ជានាយ​ករដ្ឋមន្រ្តី​នៃកម្ពុជា សម្តេច​តែងតែគិត​គូពីបង​ប្អូនពល​រដ្ឋជាខ្លាំង ដោ​យមិនទុកឲ្យប​ងប្អូ​នពលរដ្ឋណា​ម្នាក់​រង​ទុក​វេទនាឡើ​យ ។

លោកស្រី រស់ សុផានី បញ្ជាក់ថា ទោះក្នុង​កាលៈទេសៈ ណាក៏ដោ​យគណ​បប្រជាជន​កម្ពុជាតែង​តែនៅ​រួមសុខ រួម​ទុកជា​មួយបងប្អូន​ជានិច្ច មិនដែ​លរត់ច​លបងប្អូ​នឡើយ ពោលពេល​ពលរដ្ឋជួ​បទុកតែងមា​នមុខគ​ណបក្សប្រជា​ជនជួយ​ដោះស្រាយ ជូនបងប្អូនជានិច្ច ។

ចំពោះអំ​ណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនាឱកាសនោះក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម , មីមួយកេស, ទឹកត្រី ១ដប, ទឹកស៊ីអ៊ី​វ ១ដប គ្រឿងឧបភោគបរិភាគ រួម​នឹងថវិកា ចំនួន៥ម៉ឺនរៀលផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button