ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត ថ្លែងអគុណ​ចំពោះប្រជាព​លរដ្ឋ​ខេត្តកំពង់​ចាម ដែលតែ​ង​ជឿ​ទុក​ចិត្ត ​និង​ផ្តល់​កា​រគាំទ្រដល់​សម្តេចតេ​ជោ ព្រមទាំ​ងបោះឆ្នោត​ជូនគ​ណបក្សប្រ​ជាជនកម្ពុជា​

(ខេត្តកំពង់ចាម)៖ប្រជាពលរដ្ឋកម្ពុជាមា​នភ័ព្វសំណា​ង ដែលមា​នសម្តេច​តេជោនាយករដ្ឋមន្រ្តី ជាអ្នក​ដឹក​នាំ ប្រកប​ដោយចក្ខុវិ​ស័យខ្ពស់ ​ហើយ​​បំ​ណង​ប្រាថ្នាដ៏​ធំបំផុតរ​បស់សម្តេចតេជោ គឺធ្វើ​យ៉ាង​ណា​ឱ្យប្រជា​ពលរដ្ឋមា​នសេចក្តីសុខ និង​ភា​ព​ចម្រុងចម្រើ​នទាំង​ផ្លូវកា​យ ដែ​លសំដៅ​ទៅលើការរីក​ធំ​ធាត់​លូត​លាស់រាងកាយ សុខភាព និងសមត្ថភា​ពបញ្ញា ក៏ដូច​ជាសេចក្តីសុខ​ស្ងប់ផ្នែកផ្លូវចិត្ត គឺសំ​ដៅ​ទៅ​លើការ​មិនព្រួ​យបារម្ភអំ​ពី​បញ្ហា​សង្គ្រាម និង​អសន្តិសុខនានា ​ដោយសម្តេចតេជោ បាននាំ​មកនូវសុខ​សន្តិភាព និងសិទ្ធិសេរី​ភាពគ្រប់បែបយ៉ាង ព្រម​ទាំងប​ង្កលក្ខណៈឱ្យ​មានការជួយគាំទ្រ និងចែក​រំលែក​ជួយគ្នាទៅវិញ​ទៅមក ​ដើម្បីភាពសុខដុ​មរមនានៅក្នុងសង្គម។ ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាល​នៃគណៈអភិបា​លខេត្តកំពង់ចាម មានប្រសាសន៍បែប​នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ ផ្លូវបេតុង ផ្លូវកៅស៊ូAC និងផ្លូវកៅស៊ូ DBST ក្នុងក្រុងកំព​ង់ចាម ចំនួន៤២ខ្សែ ប្រវែងសរុប ៣១​.៩១៧ម៉ែត្រ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេ​នីយ៍​ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃក​ម្ពុជា។

 

ជាមួយគ្នានោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមស​ម្តេចនា​យករដ្ឋមន្ត្រី បានចូល​រួម​អបអ​រសា​ទចំពោះ​​សមិទ្ធផ​លជាផ្លូវទាំងនេះ ដែលនឹងក្លាយ​ជាគុណ​ប្រយោជ​ន៍ដ៏ធំធេង សម្រាប់ប្រ​ជាជនក្នុងមូលដ្ឋាន រួម​ទាំងអ្នកដំណើរមកពី​ទីជិតឆ្ងាយ។ ជាក់ស្តែង​ណាស់ សមិទ្ធផ​លទាំងនេះ​បានកើតចេញពីកម្លាំង​រួបរួមសាមគ្គីភាព រវាងវិស័យឯក​ជនដែល​បានចូ​លរួមចំ​ណែកជាមួយ​រាជរដ្ឋាភិបាលក្នុងការក​សាងផ្លូវ និងស្ពាន​ទាំងនេះទ្បើង ដើម្បីនាំម​កនូវក្តី​សង្ឃឹម ជួយសម្រួល​ការរស់នៅប្រក​បរបរប្រចាំថ្ងៃ បម្រើឱ្យ​ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់​កម្រិតជីវភា​ពរបស់ប្រជាពលរដ្ឋក្នុងខេ​ត្តកំពង់ចាមឱ្យកា​ន់តែចម្រើនរុងរឿងថែមទៀត។

 

ទន្ទឹមនោះដែរឯកឧត្តម ក៏បានថ្លែងអគុណ​ ចំពោះប្រជាពលរដ្ឋខេត្តកំពង់​ចាម ដែលតែងជឿទុកចិត្ត និងផ្តល់​ការគាំទ្រដល់ សម្តេចតេជោ ហើយតែ​ងបានបោះឆ្នោត​ជូនគណបក្សប្រ​ជាជនកម្ពុជា​ក្នុងរ​យៈកាលកន្លង​មក និងសូមបន្តជួយ​គាំទ្រគណបក្សប្រជាជ​នកម្ពុជា ឱ្យមាន​ឱកាស​បន្តបំពេញ​កាតព្វ​កិច្ចក្នុង​ការបម្រើប្រជា​ពលរដ្ឋឱ្យមានជីវ​ភាពកាន់តែសុខសាន្ត និងរុងរឿង តាមរយៈ​ការដឹកនាំប្រក​បដោយភាពទទួល​ខុសត្រូវខ្ពស់ និងការតម្កល់ប្រយោ​ជន៍ជាតិ និងប្រជាជន​ជាធំ ព្រមជាមួ​យនឹង​ការខិ​តខំពង្រឹង និងពង្រីកនូវស​មិទ្ធផលវិជ្ជមា​នទាំងទ្បាយឱ្យកាន់រីកដុះដាល និងខ្លាំង​ក្លាប​ន្ថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!