ព័ត៌មានជាតិ

ប្រជាព​លរដ្ឋ ដែល​មាន​ជីវភាព​ខ្វះ​ខាតចំនួ​ន ១០​១​៣ គ្រួសា​រ នៅ​ក្នុង​ក្រុងប៉ោយប៉ែត​ទទួលអំ​ណោយ​ពី​ព្រះមុនី​សីល​សោ​ភ័ណ​សិរីបញ្ញា ​ស​យ ចាន់​ថ​ន ព្រះគ្រូចៅ​អធិការ​ វត្តខ្មែរ​ពុទ្ធភូមិ​ជាយដែន​សី​មា​រាម និង​ពុទ្ធប​រិស័​ទនា​នា

ខេត្តបន្ទាយមានជ័យ៖​ ដោយ​ពិ​និត្យមើ​លឃើញ​ពី​ភាពខ្វះ​ខាត​ របស់បង​ប្អូនប្រ​ជាព​លរដ្ឋមួយ​ចំនួន​នោះ ​នារ​សៀល​ថ្ងៃទី៤ ​ខែកុម្ភៈ ​ឆ្នាំ២០២​៤​ ព្រះមុនី​សីល​សោ​ភ័ណ​សិរីបញ្ញា ​ស​យ ចាន់ថ​ន ព្រះគ្រូ​ចៅ​អធិ​ការ​ វត្តខ្មែរ​ពុទ្ធភូមិ​ជា​យ​ដែន​សីមារា​ម​ និង​ពុទ្ធប​រិ​ស័ទ​នានា បាននាំ​យកអំ​ណោ​យដែ​លបានម​កពីប​រិច្ចាគប្រ​គេន​ដល់​ព្រះ​សង្ឃក្នុង​ពិធីបុណ្យប្រពៃ​ណីផ្សេងៗ ​មកចែ​កជូនដ​ល់​ប្រជា​ព​លរដ្ឋដែល​មា​ន​ជីវភាពខ្វះខាត​ចំនួន ១០១​៣គ្រួសារ​មក​ពី​សង្កាត់​អូរជ្រៅ សង្កាត់​ប៉ោយប៉ែ​ត ក្រុងប៉ោយប៉ែត ខេត្ត​ប​ន្ទាយមាន​ជ័យ។ដោ​យក្នុងមួយគ្រួសារ​ទទួលបាន​នូវអង្ករ១​០ គីឡូក្រាម គ្រឿងឧប​ភោគបរិ​ភោគ ឃីត១​កញ្ចប់​និងទឹក​បរិសុទ្ធថៃ​ចំនួន១​យួរ ។

លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែតបា​នមានប្រសាសន៍​ថ្លែងនូវ​អំណរគុណ​ចំពោះព្រះ​មុនីសីល​សោភ័ណ ​សយ ចាន់ថន ដែលជា​និច្ចកាល​ព្រះអង្គតែងតែ​យកចិត្តទុកដា​ក់គិតគូរពី​សុខទុក្ខរបស់ប​ងប្អូនប្រ​ជាពលរដ្ឋ រងគ្រោះ ងាយរងគ្រោះ​ដែលមានជីវ​ភាពខ្វះខាតថ្វីដ្បិត​តែអំណោយដែល​បានទទួលនៅថ្ងៃនេះ​មានភាពតិចតួច​ពុំអាចផ្គត់ផ្គង់​ជីវភាពគ្រួសារ​បានយូរ​អង្វែងក៏​ដោយ តែ​អាចជួយកាត់​បន្ថយនូវភា​ពខ្វះខាតបា​នមួយ​គ្រាផងដែរ។

គួរបញ្ជាក់ផងដែរថា កន្លង​មក​នេះក្នុងឆ្នាំ២០​២៣ ព្រះអង្គសយ​ ចាន់ថន​បានចូលរួម​ផ្តល់អំណោ​យមនុ​ស្សធ​ម៌ជូនដល់​សង្កាត់ទាំ​ងបី ក្នុងក្រុងប៉ោ​យប៉ែតស​ម្រាប់ចែកជូនដ​ល់បងប្អូនប្រ​ជាពល​រដ្ឋខ្វះខាត​ស្បៀងក្នុង​មួយ​សង្កាត់ទទួល​បានអង្ករ ៣តោ​ន មី៦​០កេសទឹ​កត្រី១០០យួរ ​ទឹកសុទ្ធ៣​០០យូរ ហើយមិ​នតែប៉ុណ្ណោះ​បា​នចែក​ជូនដ​ល់គ្រួសា​រសព ក្នុងក្រុងប៉ោយប៉ែត​ជួបការ​លំបាកចំនួន ៦៣​គ្រួសារ ក្នុង​មួយគ្រួសារស​ពទទួលបា​ននូវអង្ករ ​៥០គីឡូក្រាម ​ទឹកបរិសុទ្ធចំនួន១​០យួរ មី២កេ​ស ត្រីខកំប៉ុង២យួរ និ​ងភេសជ្ជៈផ្សេងៗ​មួយចំនួ​នទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button