ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាបើ​កការដ្ឋាន សាងសង់ស្តូប​អនុស្សារីយ៍ ន​យោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃ​លិន

(ប៉ៃលិន)៖នាថ្ងៃទី​០៨ ខែឧសភា ឆ្នាំ២០២១ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្ត្រី​ក្រសួងការពារជាតិ និងជា​ប្រធានគណៈ​កម្មការសាងសង់វិមានឈ្នះ ឈ្នះ បានអញ្ជើញជា​អធិបតីដ៏​ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះ​បឋមសិលាបើកការដ្ឋាន សាងសង់ ស្តូបអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិ​ន ដោយមានការចូលរួមពីសំ​ណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក​ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិ​ការ អនុរដ្ឋ លេខាធិការ អគ្គមេបញ្ជាការរង មេបញ្ជាការ មេបញ្ជាការ រង យោ​ធភូមិភាគ នាយ​ទាហាន នៅក្នុងក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើងគោក ជើង​ទឹ​ក ជើងអា​កាស កងរាជអាវុធហត្ថ ប្រជាព​លរដ្ឋ សិស្សានុសិស្ស កងកំលាំង ប្រដាប់អាវុ​ធក្នុង​ខេត្ត​ប៉ៃលិន យ៉ាងច្រើនកុះករ។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសា​ងសង់ស្តូបអនុស្សារីយ៍ន យោបាយ ឈ្នះ ឈ្នះ នៅក្នុងខេ​ត្តប៉ៃ​លិន នាពេលនេះបាន ប្រព្រឹត្តទៅ​តាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានប្រារព្ធ​ពិធីក្រុងពា​លីសុំម្ចាស់ទឹកម្ចាស់ដីដែល ក្នុងពិធីក្រុងពាលី នេះ មានការនិមន្តចូលរួម ពីសម្តេច​ព្រះឧត្តម​វង្សាកិត្តិ​បណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះអគ្គាធិ​ការរងនៃអគ្គាធិ​ការដ្ឋានពុទ្ធិក​សិក្សា​ជាតិ ជាព្រះអនុប្រ​ធាន និងជាអគ្គលេខាធិការថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបួងសួងសុំ សេចក្តីសុខ សេចក្តីចំរើន ដល់ដំណើរការសាងសង់ស្តូបអនុស្សារីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅក្នុងខេត្តប៉ៃលិននេះ អោយសំរេចបានលទ្ធផលល្អ ។

ក្នុងសុន្ទរកថាស្វាគមន៍ របស់​លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​លើ​កឡើងថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រក​ប ដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេចតេជោហ៊ុន សែន បានធ្វើអោយ​ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថេរភាព​នៅ ទូទាំងប្រទេសធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអ​ភិវឌ្ឍន៍លើ គ្រប់វិស័យ ហើយជាក់ស្តែង ក្រោមម្លប់សន្តិភាពនេះ បានធ្វើឲ្យខេត្ត​ប៉ៃលិន មានឱ​កាសអភិវឌ្ឍ ទាំងហេដ្ឋារ​ចនាសម្ព័ន្ធ រូបវ័ន្ត អរូបវ័ន្ត និងការវិនិ​យោគ គួរឲ្យកត់សម្គាល់​។

លោកជំទាវអភិបាលខេត្ត បាន​ប្រសាសន៍ បញ្ជាក់ថា៖ ជាមួយនឹងសមិទ្ធិផលដ៏​ថ្លៃថ្លាដែលខេត្តប៉ៃលិ​នទទួ​លបានក្នុង​ពេលកន្លង​មក ថ្ងៃនេះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំ​ងមូល ទូទាំងខេត្តប៉ៃលិ​ន មានសេចក្តីរំភើបសប្បាយ​រីករាយ និងពោពេញដោយមោទនៈភាព ជាទី​បំផុត ដោយ ខេត្ត នឹងទទួលបានសមិទ្ធិផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រមិន អាចកាត់​ថ្លៃបានមួយ​បន្ថែមទៀត គឺស្តូបអនុ​ស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិនដែលបាន នឹងកំពុងរៀបចំ​ពិធីប​ញ្ចុះបឋមសិលាដើម្បីកសាងនាពេលនេះ ហើយសមិទ្ធិផលដ៏ថ្លៃថ្លានេះ នឹងផ្តល់នូវកិត្តិយស និងមុខមាត់ថ្មី បន្ថែមទៀតលើទឹកដីខេត្តប៉ៃលិន។

បើតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន បាន​អោ​យដឹងថា៖ យោងតាមអនុសាសន៏ណែនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់ របស់សម្តេចពិជ័យសេនា អនុគណៈ​កម្មា​ធិការសាងសង់ស្តូបអនុស្សាវរីយ៍ បានរៀបចំសេនារីយូក្រុមការងារ សម្រាប់សេនាធិការ ចំនួន ៤ក្រុម មា​នក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស ក្រុមការងារខ្លឹមសារ និងក្រុមការ​ងារ​ធានា ហើយនៅក្នុងកិច្ចដំណើរការសាងសង់​ស្តូបឈ្នះ ឈ្នះ ខេត្តប៉ៃលិន ដែលមានទីតាំងស្ថិត​នៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រហែល ៥គី​ឡូម៉ែត្រ ពីទីរួមខេត្ត ដោយស្តូបមានទំហំបាតក្រោម៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០ម៉ែ​ត្រចុច៩ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់របស់ លោកជំ​ទាវ បាន ស្រីមុំ អភិបាលខេត្តចំនែកប្លង់ស្ថាបត្យកម្ម និងរចនាសម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃ​លិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ៣គឺ១បង្ហាញពីគោ​លការណ៍ធានា ៣យ៉ាង នៃនយោបាយ ឈ្នះ ឈ្នះ ២កត្តាទាំ​ង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣កត្តាទាំង៧ នៃជ័យជម្នះប្រកប​ដោយប្រសិទ្ធ​ភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្តូប អនុស្សារីយ៍នយោបាយឈ្នះ ឈ្នះ នៅក្នុង​ខេត្តប៉ៃលិ​ននាពេលនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍រំព្ញ​កឡើងវិញអំ​ពីព្រឹត្តិ​ការណ៍​ជាក់ស្តែងមួយចំនួនដែលកម្ពុជាបានជួបប្រទះក្នុងការឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម ដែលបង្កការ ឈឺ​ចាប់ខ្លោចផ្សា មិនអាចថ្លែងបានចំពោះប្រជាជនកម្ពុជាទាំងមូល ហើយនៅបន្សល់ទុកនូវ​ស្លាក​ស្នាមមិនទាន់រលុប អស់ នៅឡើយ មកដល់ពេលបច្ចុប្បន្ននេះ ដូច្នេះស​មិទ្ធផលនៃ នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវ​សន្តិភាពពេញលេញ ដែលជាកត្តាចម្បង សម្រាប់ជំរុញ ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័​យ និងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោ​យជោគជ័យ​ហើយបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រមកជា ប្រជាជនមានចំណូល​កម្រិតមធ្យម ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!