ព័ត៌មានជាតិ

បុរស​មិ​ន​ស្គាល់​អត្តសញ្ញា​ណម្នាក់ លង់​ទឹកស្លា​ប់ ក្នុង​ស្រះ​អ​ភិរក្សភូមិ​កុយ នៅ​ស្រុកសា​លាក្រៅ

(ខេត្តប៉ៃលិន)៖កាលពីវេ​លា​ម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០​២២ មាន​ករណី​ជនមិ​នស្គាល់​អត្ត​សញ្ញាណ​ម្នាក់ បានល​ង់ទឹកស្លាប់​នៅចំណុ​ច(ស្រះអភិរក្ស) ស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន បង្កការភ្ញាក់ផ្អើល។

តាមការរាយ​ការណ៍ពីលោកមេ​ភូមិកុយបាន​ឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០២២ មានជន​មិន​ស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលក្នុងផ្ទះអ្នក​ជិតខាងនៅចំណុចសំបូរ ស្ថិតក្នុងភូមិភ្នំកុយ ឃុំ​សាលាក្រៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគា​ត់បាននាំគ្នា​យកម៉ូតូកង់​បីដឹកជន​នោះ មកដាក់​នៅវត្តភ្នំកុយ​ពីព្រោះមនុស្សនោះ​ជាមនុស្សឆ្កួត ហើយពួកគេក៏​បាននាំគ្នាត្រឡប់ទៅផ្ទះវិញ។លុះ​ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ​មានប្រជាពលរដ្ឋប្រទះ​ឃើញសាកសព​មនុស្សស្លាប់ម្នាក់ នៅក្នុងស្រះ​ទឹកស្ថិតនៅ​ខាងលើ ធ្វើឲ្យគេសង្ស័យថា បុរសដែ​លស្លា​ប់នោះ​គឺជាមនុស្សឆ្កួត​មិនស្គាល់​អត្តសញ្ញាណនោះហើយ។

តាមការបញ្ជាក់ពីលោក ឡិញ ឡី មេភូមិភ្នំកុ​យ​បានបញ្ជាក់ថា ជនខាងលើជា​មនុស្សឆ្កួត​ពិតប្រាក​ដមែន។បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា​លឃុំសាលាក្រៅ បាន​ធ្វើកំណត់ហេតុ​រួច​ប្រគល់​ជូនលោក​មេភូមិដើម្បីធ្វើ ​បុណ្យ​តាមប្រពៃណី៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!