ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា ៖ ដោយសារយើង​មាន​ប្រមុខដឹកនាំ​ដែលមា​នភា​ពប៉ិនប្រសព្វ និងឈ្លាសវៃ ទើប​ក​ម្ពុ​ជាមាន​ទំនាក់ទំន​ងល្អជាមួយ​សហគមអន្តរ​ជាតិ រួមទាំងស​ហរដ្ឋអាមេរិក

(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញ​ចូលរួមក្នុងកិច្ចប្រ​ជុំពិភាក្សា រវាងសម្តេច​តេជោ​នាយ​ករដ្ឋមន្រ្តី និង​ក្រុម​ប្រឹក្សាធុ​រកិច្ចអាមេ​រិកអាស៊ាន ដែលដឹក​នាំដោ​យលោក Michael Michalak នៅវិ​មា​នរដ្ឋាភិ​បាល​សន្តិភាព កាលពីព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២២ ឯកឧត្តម ដួង តារា រដ្ឋលេខាធិ​ការទីស្ដីការ​គណៈរដ្ឋ​មន្ត្រី និ​ងជាជំនួយ​ការផ្ទាល់សម្ដេច​តេជោ បានជួប​លោក W Patrick Murphy អគ្គរដ្ឋទូតស​ហរដ្ឋអា​មេរិ​ក​ប្រចាំកម្ពុជា ​ដោយ​បានបង្ហាញនូវ​សេចក្តីត្រេកអរ និងសប្បាយរីករាយ​ដែលបានឃើញ​ចំណង​មេ​ត្រីភា​ព នៃប្រទេសទាំងពីរឈានឆ្ពោះទៅរកភា​ពវិជ្ជមាន និងកាន់តែល្អប្រសើរ។

 

ក្នុងនោះ​ឯកឧត្តមបានប​ញ្ជាក់ថា នៅថ្ងៃទី១​០ ឧសភា ខាងមុខ ឯកឧត្តមនឹ​ងធ្វើដំណើរទៅ​សហរដ្ឋ​អាមេរិក​ជាមួយសម្តេចប្រមុខដឹកនាំ ហើយសង្ឃឹ​មថា ​នឹងបានជួបបងប្អូនខ្មែរ​អាមេរិកាំង​នៅទីនោះ​មិនខាន។ ដោយសារយើង​មានប្រមុខដឹ​កនាំ​ដែលមា​នភា​ពប៉ិនប្រសព្វ និងឈ្លាសវៃ ទើបកម្ពុជាមាន​ទំនាក់​ទំន​ងល្អជាមួយ​សហគមអន្តរ​ជាតិរួមទាំងស​ហរដ្ឋអាមេរិកផង​ដែរ។អំពើអាក្រក់​ជាអព​មង្គល​នៃជីវិត​ អំពើល្អជា​សិរី​សួស្តី។ យើង​ចូលរួម​កសាងអំពើល្អ ចែ​ករំលែកក្តីស្រ​ឡាញ់​និងស្នាមញញឹម និងសូម​មានចិត្ត​អាណិតស្រឡាញ់​ពលរដ្ឋយើង​គ្រប់ទី​កន្លែង​ដោយគ្មាន​ការរើសអើង​នៅក្រោម​ដំបូលស​ន្តិភាព ។

 

សូមបញ្ជាកផងដែរថា ក្នុងកិច្ចប្រជុំពិភាក្សារវាងសម្តេច​តេជោនាយ​ករដ្ឋមន្រ្តី និងក្រុមប្រឹក្សាធុ​រកិច្ចអាមេ​រិក​អាស៊ាននៅវិ​មា​នរដ្ឋាភិបាលសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហា​ញ​នូវ​ការពេញចិត្ត​ចំពោះទំនាក់ទំន​ងល្អរវា​ងកម្ពុជា​អាមេ​រិកាំង​ ដែលនៅពេ​លនេះបាន​ធ្វើ​ឲ្យទំហំ​នៃការនាំ​ចេញទំនិញ​កម្ពុជា​ទៅអាមេ​រិកកើនឡើ​ងប្រមាណ៤៤% នៅដើមឆ្នាំ២០២២នេះ។សម្តេចតេជោ ក៏បានអរគុណ​ដល់រដ្ឋាភិបា​លអាមេ​រិកាំង​ដែលបានផ្តល់ជំនួយវ៉ាក់សាំង Johnson Johnson និង Pfizer ដែលជំហាន​ដំបូងមាន​១លានដូស និង ២លានដូ​សកាលពីម្សិលមិញ ហើយ​ដែលសរុប​ប្រមាណ ៧លាន ៥សែនដូស ដែល​ស​ហរដ្ឋអាមេរិកជួយកម្ពុជា។ពិតណាស់ ពលរ​ដ្ឋកម្ពុជា​មានសុខ​ភាពល្អចៀស​ផុតពីការឆ្លង​កូវីដ១៩ ក៏មា​នចំណែ​កនៃការចូ​លរួមជួយពី​សហរដ្ឋអា​មេរិកផងដែរ ។

 

ជាមួយគ្នានោះដែរសម្តេចតេជោ បានស្វាគមន៍ និងកោតសរ​សើរដល់ក្រុម​ហ៊ុនអាមេ​រិកាំងដែ​លបាន​មកប្រកបអា​ជីវកម្មនៅកម្ពុជា ក្នុងនោះក៏​មានក្រុមហ៊ុនរថយន្ត Ford, Roche, Visa, Pernod Ricard, RMA group, Conoco Phillips, Amazon, 3M, USABC, Exon Mobile, Facebook Meta…ជាដើម។

សម្តេចតេជោ ក៏​បានបញ្ជាក់ថា ក្នុង​ពេល​អញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំកំពូលអាស៊ា​នអាមេរិក​នៅពេ​លខាង​មុខ សម្តេចតេ​ជោនឹ​ងចូលរួមគ្រប់ក​ម្មវិធី​ ដើម្បីបង្ហាញពីឆន្ទៈ​គាំ​ទ្រដល់ម្ចាស់​ផ្ទះដែល​បានខិត​ខំរៀ​បចំកិច្ចប្រជុំដ៏មានសារៈសំខា​ន់បំផុតនេះឡើង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!