ពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី គណៈកម្មការគ្រូគង្វាលគ្រីស្ទបរិស័ទ អ៊ីម៉ាំ អ៊ីម៉ាំម៉ាស្និទ នឹងប្រគល់ដីកាសេចក្ដីសម្រេចតែងតាំងមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី គណៈកម្មការគ្រូគង្វាលគ្រីស្ទបរិស័ទ អ៊ីម៉ាំ អ៊ីម៉ាំម៉ាស្និទ នឹងប្រគល់ដីកាសេចក្ដីសម្រេចតែងតាំងមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្ត នៅសាលាខេត្តបន្ទាយមានជ័យ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អំពីវិបត្តិអាចារ្យមន្ទីរបានរៀបចំ នូវរចនាសម្ព័ន្ធអាចារ្យ សម្រាប់ខេត្តចំនួន ១៣នាក់ និងបានបញ្ជូនអាចារ្យទៅមហាការ ទៅរៀនវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងពិធីបុណ្យប្រពៃណីពុទ្ធសាសនា ព្រមទាំងពិធីបុណ្យផ្សេងៗ និងទម្រង់អាពាហ៍ពិពាហ៍ចំនួន៤៧វគ្គ សរុបស្មើនឹង៣៦៥អង្គនាក់ នឹងត្រូវបញ្ជូនអ្នកស្ម័គ្រចិត្តទៅចូលរួមជាបន្តបន្ទាប់ទៀត។
មន្ទីរបានរៀបចំបោះឆ្នោតជ្រើសរើសនឹងចេញជាសេចក្ដីទទួលស្គាល់ថ្នាក់ដឹកនាំគ្រីសស្ទាន ក្នុងនោះមានគណៈកម្មការគ្រីស្តបរិស័ទចំនួន១០នាក់ គណៈកម្មការរីកបរិស័ទអាចជាស្ត្រីចំនួន១០នាក់ និងគណៈកម្មការគ្រីសបរិស័ទ ចំនួន៥៧ នាក់បានរៀបចំពិធីប្រគល់ប្រកាសទទួលស្គាល់ជាផ្លូវការ។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ ចំពោះក្រុមសាសនិក ព្រះសង្ឃ អាចារ្យគណៈកម្មការ សីលវន្ត សីលវតី ពុទ្ធបរិស័ទនិងបរិស័ទគ្រប់សាសនា ដែលបានខិតខំប្រតិបត្តិខ្លួន ជាកម្លាំងការពារថែរក្សាសន្ដិភាពស្ថិរភាព ម្យ៉ាងមួយទៀតជំរុញការកសាងជាតិឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿងរឿង។សូមបន្តអនុវត្តឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា គោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធ សាសនាជាសាសនារបស់រដ្ឋ បង្កលក្ខណៈងាយស្រួលដល់សកម្មភាពនៃសាសនាផ្សេងៗ ទៀត ផ្អែកលើមូលដ្ឋាន ចៀសវាងការរើសអើងការបែងចែកភាពខុសគ្នា ខាងជំនឿនិងសាសនា ត្រូវបន្តធ្វើបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការមានកម្រិតខ្ពស់ត្រូវរក្សាសាមគ្គីភាពនិងភាពសុខដុម នៃសាសនារវាងព្រះពុទ្ធសាសនា គ្រីស្តសាសនាអ៊ីស្លាម សាសនានិងសាសនាផ្សេងៗទៀត ជៀសវាងបង្កបញ្ហាជម្លោះអធិករណ៍ណាមួយកើតឡើង ត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស ៕