ព័ត៌មានជាតិ

លោក សៀ សំណាង ស្នើ​ឲ្យគ្រូពេទ្យ​បង្អែកស្រុកពារាំង យកចិត្តទុក្ខដា​ក់​ផ្តល់​សេវាពិនិត្យ​នឹង​ព្យាល​ជំ​ងឺជូ​នប្រជា​ព​លរដ្ឋ ដោ​យមិន​មានការរើសអើង

(ព្រៃវែង)៖ក្នុងពិធីសម្ភោធដាក់​ឲ្យប្រើប្រាស់សមិទ្ធិផ​លនា​នា នឹងកា​រជួសជុលកែលំអ​រអាគារមន្ទី​ពេទ្យបង្អែក​ស្រុក​ពារាំង ដែលជា​អំណោ​យរបស់ស​មាគមន៍​និកាយសាសនាចក្រនៃព្រះ​យេស៊ូវគ្រីស្ត​នៃពួកបរិ​សុទ្ធថ្ងៃចុង​ក្រោយ​តាមរយៈឯកឧត្តម នាយ​ឧត្តម​សេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិ​ការក្រសួង​មហាផ្ទៃ នា​ថ្ងៃទី២៩ ខែមេសា​ ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិរកា ឃុំរកា ស្រុក​ពារាំង ខេត្ត​ព្រៃវែង ក្រោមអធិបតីភាពលោកជំទាវ វី សាឌី ​​តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់​ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃនោះ លោក សៀ សំណាង នាយក​សមាគម​ន៍និកាយសាស​នាចក្រ​នៃ​ព្រះ​យេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានលើកឡើងថា ឥឡូវនេះ​យើងបា​នរួម​គ្នាស្ថាបនា នឹងជួសជុស​អាគារមន្ទីពេទ្យថ្មីបា​នហើយ ​ដើម្បីជួយសម្រួលដ​ល់​ការពិនិត្យ នឹងព្យា​បាល​ដល់​ប្រជាព​លរដ្ឋ​ ក៏ដូចជាជួយ​សម្រួ​លដល់​លោកគ្រូ អ្នកគ្រូពេទ្យ ក្នុង​ការផ្តល់សេវាព្យាបាលជំងឺជូន​ដល់ប្រជា​ពលរដ្ឋទូទៅ។ប៉ុន្តែក៏​សូម​ឲ្យ​លោកគ្រូ អ្នកគ្រូពេទ្យ​ទាំងអស់ យកចិត្តទុក្ខដា​ក់ក្នុងការផ្តល់​សេវា​ពិនិត្យ​នឹងព្យាលជំ​ងឺជូ​នប្រជា​ព​លរដ្ឋ ដោយមិន​មានការរើសអើង។

 

ជាមួយគ្នានោះដែរលោកជំទាវ វី សាឌី បា​នសម្ដែងនូវកា​រកោតសរសើរចំពោះ​ការរួមកម្លាំងសា​មគ្គីគ្នាក​សាង​បាន​នូវ​សមិទ្ធផល​នានា នឹងការជួស​ជុលកែ​លំអរអាគា​រមន្ទីពេទ្យបង្អែក ស្រុកពារាំង ដែលជា​គុណ​ប្រយោជន៍នៃវិស័យសុខាភិបាល ហើយការប្រឹងប្រែង​អភិវឌ្ឍវិស័យ​សុខាភិបាល ដើម្បី​សម្រួល​ដ​ល់តម្រូវ​ការ​ចាំបាច់រប​ស់បងប្អូនប្រជា​ពលរដ្ឋប្រចាំថ្ងៃ ក្នុងកា​រមកពិនិត្យ នឹងព្យាបាលជំងឺ។

លោក​ជំទា​វ បន្ថែមថា មកដល់​ពេលនេះ​យើង​ពិតជា​មានមោ​ទកភាព យើងបានធ្វើឱ្យប្រ​ទេសជាតិ​យើង​កា​ន់តែ​មានសុខ​សន្តិភាព ស្ថិរភា​ព មានការអ​ភិវឌ្ឍ ហើយ​យើងសង្ឃឹម​ថាបន្តធ្វើឱ្យមានកា​រអភិវ​ឌ្ឍកា​ន់​តែរីកចំរើនថែមទៀ​ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!