ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុស ស្រី២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ជនសង្ស័យ២នា​ក់ដែលជាប់ពា​ក់ព័ន្ធករណីគ្រឿង​ញៀន ត្រូវបានកម្លាំង​នាញការិយា​ល័យប្រ​ឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ​បាលខេត្តប៉ៃលិន ចាប់ឃាត់ខ្លួន​។ យោង​តាមរបា​យការណ៍​ពីកម្លាំងនគរបាលជំនាញនៃស្នង​ការខេត្តបានឲ្យដឹងថា៖នៅវេលាម៉ោង​០១ និង១០នាទី ថ្ងៃ​ទី២២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ​បានចុះបង្រ្កាប​ជាក់ស្តែងករណីរក្សាទុក ជួញដូរ និង​ប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុញៀន នៅចំណុចមុ​ខមណ្ឌលសុខ​ភាពផ្សារព្រេំ ស្ថិតនៅភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើកា​រឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់​និង​ដូកហូត​ថ្នាំម្សៅក្រាម​ពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០១កញ្ចប់ ។ក្រោយ​ពីសួរចម្លើយ​បឋមជនសង្ស័យបានឆ្លើយ​សារភាពថា ម្សៅក្រាមពណ៌សថ្លានេះ ខ្លួនបានទិញពី​កន្លែងលក់​ចាបហ៊ួយ និងធ្វើម្ហូបកម្មង់មួយកន្លែង ស្ថិតនៅចំណុចជិតមណ្ឌលសុខភាពស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ភ្លាមៗកម្លាំងជំ​នាញយើងបាន​សុំគោលការណ៍ពីថ្នាក់​នាំចុះបង្ក្រាបក៏បា​នធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ទៀតស្រី បានរកឃើញម្សៅ​ក្រាម​ពណ៌​សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ និងប្រភេទគ្រាប់​ពណ៌ត្រាវមាន​សញ្ញាម្រាមដៃ​ប្រាំ​ចំនួន ០៥គ្រាប់។

នគរបាលជំនាញបានបន្តថា ជនសង្ស័យដែ​លបានឃាត់ខ្លួនមានឈ្មោះ ខូ ពេជ្រ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់​នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (បាន​ដកហូតម្សៅក្រាមព​ណ៌សថ្លាចំនួន០១កញ្ចប់) និងឈ្មោះ ប៊ុន ចាន់ដារ៉ា ភេទស្រី អាយុ ៤០ឆ្នាំ មុខរប​រ លក់ដូរចាបហ៊ួយ បច្ចុប្បន្នរ​ស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដកហូតវត្តុតាងមាន ម្សៅក្រាមព​ណ៌សថ្លាសង្ស័យជាគ្រឿង​ញៀនចំនួន ០២កញ្ចប់ និងប្រភេទគ្រាប់ពណ៌​ត្រាវមានសញ្ញា​ម្រាមដៃ​ប្រាំចំនួន ០៥គ្រាប់)

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ​ដកហូតរួមមាន​៖ម្សៅក្រាមពណ៌​សថ្លាសង្ស័យជា​គ្រឿងញៀន​ចំនួន ០៣កញ្ចប់,ប្រភេទគ្រាប់ពណ៌ត្រាវមានសញ្ញាម្រាមដៃប្រាំចំនួន ០៥គ្រាប់ ,មូតូម៉ាកzoomer x ចំនួន 0១គ្រឿង ត្រូវបាន​ម្លាំងជំនាញនាំខ្លួនយកទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការ​ដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ និងកសាងសុំណុំ​រឿង ដើម្បីចាត់ការតាមនី​តិវិធីច្បាប់៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button