ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បើករ​ថយន្ត​ បុកម៉ូតូ​ពីនា​ក់ប្តីប្រពន្ធ​ បណ្តា​ល​ឲ្យរង​របួស រួច​ព្យាយា​មបើក​គេចខ្លួន ត្រូវកម្លាំងនគ​របាល​ក្របូច​បាន​រ​ថយន្ត ឯម្ចាស់​រត់គេចខ្លួន​បាត់

ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេ​តុគ្រោះថ្នាក់ចរាចរណ៍ ​រវាងរថ​យន្ត​ម៉ាក់​Toyota Camry សេរី១៩៨៧ និង​ម៉ូតូ ប​ណ្តាល​ឲ្យអ្នក​បើក​ និង​ជិះ​ម៉ូតូ​ពីនា​ក់ប្តីប្រពន្ធ​រងរ​បួស ឯរថ​យន្តក្រោ​យពីបង្ក​ហេតុបានព្យា​យា​ម​បើ​កគេច ត្រូវ​បានកម្លាំង​នគរបាល​ក្របួច​បានរថយន្ត រីឯកអ្នកបើ​កប​ររត់គេចខ្លួនបាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង​កាលលពី​វេលាម៉ោង០៧​និង៣០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវ​លំ ខា​ងត្បូងភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រិន បូរី ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តី​បើកបរ​ម៉ូតូម៉ាក់ទ្រីម សេរី2005 ពណ៏ខ្មៅពាក់ ស្លាកលេខ បាត់ដំបង1E-1962 និងអ្នករួម​ដំណើរ​ជាប្រពន្ធឈ្មោះ ញុយ ប៊ុនថាំ ភេទស្រី អាយុ៣១ ឆ្នាំ ទាំង០២នាក់ប្តីប្រពន្ធ នៅភូមិតា​គង់ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូឌុបប្រពន្ធ ក្នុងគោ​លដៅ​ពីទិសខាងជើង ទៅទិសខាងត្បូង ពេលមកដល់កន្លែងកើតហេតុមា​នរថយន្តម៉ាក់Toyota Camry សេរី១​៩៨៧ ពណ៏ឈាមជ្រូក ស្លាក​លេខ ច.1791ភព2 បើកប​រក្នុងគោលដៅពីទិស​ខាងត្បូង ទៅទិស​ខា​ងជើង ពោលគឺច្រាសទិសគ្នា បានឡើង​វ៉ាជែង​រថយន្ត០១គ្រឿង​ទៀត បណ្តាលឲ្យជ្រុល​ចង្កូតទៅ​បុកប៉ះជាមួយនិ​ងម៉ូតូ បណ្តាលឲ្យអ្នកជិៈម៉ូតូរ​ងរបួសធ្ងន់ទាំង០២នាក់ ។

ក្រោយ​ពីបង្កហេតុ​រថយន្ត​បានព្យាយាមបើក​រត់គេចពីកន្លែងកើតហេតុ កម្លាំងអធិ​ការន​គរបា​លស្រុក​អូរជ្រៅ ​បានដេញតា​មចាប់បានរថយន្ត នៅក្នុងក្រុ​ងសិរីសោភណ័ ចំណែ​កអ្នកបើ​កបររត់គេ​ងខ្លួន​បាត់ ។ក្រោពីកើតហេតុ​ជនរ​ងគ្រោះ​ត្រូវបាន​បញ្ចូន​ទៅព្យាបាលនៅមន្ទីរពេ​ទ្យបង្អែកស្រុកអូរ​ជ្រៅ ។ដោយឡែករថយន្តនិង​ម៉ូតូ ត្រូវបាន​កម្លាំងនគរបាលយ​កទៅ​រក្សាទុ​កនៅអ​ធិការដ្ឋា​ននគរបាល ស្រុក​អូរជ្រៅ រងចាំ​ធ្វើការដោះ​ស្រាយគ្នានៅពេលក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button