ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ាណែត និង លោកជំទាវ បានឧបត្ថម្ភ ស័ង្កសី ជួយលដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចាត់តាំងកម្លាំងចំនួន ៣៥នាក់ សហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន នាំយកស័ង្កសី ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើ ជួសជុលផ្ទះ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង១៧និង៣០នាទី នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សរុបចំនួន ៦ខ្នង ស្ថិតក្នុងស្រុកចំនួន២ ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា។

អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូម ឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូណ៌ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button