ព័ត៌មានជាតិ

សមាគម​ចលនាយុវជ​នកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោ​យប៉ែត ស​ហការជាមួ​យព្រះសង្ឃ រៀប​ចំពិធី​ចែ​ក​សម្ភារៈ​សិក្សាដល់​សិស្សានុ​សិស្សចំ​នួន៥​០៨នាក់ នៅវត្តស្រះត្រាច(ហៅវត្តត្រាច)

ខេត្តបន្ទាយមានជ័យ៖លោក​គង់ រិទ្ធា ប្រធា​នសមា​គ​មចល​នា​យុវ​ជ​នក​ម្ពុជា​ (ក្រុម១៥៧) ក្រុង​ប៉ោយ​ប៉ែត​ សា​ខាខេ​ត្តបន្ទា​យមា​នជ័យ នាព្រឹកថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ២០២៣ បា​ន​ដឹ​កនាំក្រុម​ការងារ​ ស​ហ​ការ​ជាមួ​យព្រះសង្ឃ ​រៀប​ចំពិធី​ចែ​ក​សម្ភារៈ​សិក្សា​ដល់​សិស្សានុ​សិស្សចំ​នួន ​៥​០៨នាក់ ម​កពីសា​លាសា​មគ្គីមា​ន​ជ័យ និងសា​​លាវត្ត​ស្រះ​ត្រាច​ ក្នុងក្រុងប៉ោយប៉ែត ។ពិធីនេះបានធ្វើឡើង​នៅក្នុងវ​ត្តស្រះ​ត្រាច(ហៅវត្តត្រាច) ស្ថិតនៅក្នុង​សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​មា​នការ​និមន្ត ​និងអ​ញ្ជើញចូ​លរួម​ពីព្រះមេ​គុណ​ខេត្តបន្ទា​យមានជ័យ ​ព្រះគ្រូចៅ​អ​ធិការ វ​ត្តស្ទឹងបត់

ព្រះ​គ្រូចៅ​អធិការវត្តស្រះ​ត្រាច និ​ងលោក វ៉ា​ ជឹមណារ៉េត ​ចៅសង្កាត់​អូរ​ជ្រៅ លោ​ក​ តាំង លីហេង ក្រុម​ប្រឹក្សាសង្កា​ត់ លោកគ្រូ អ្នកគ្រូ លោកយា​យ លោកតា ព្រម​ទាំ​ងពុទ្ធរិស័ទ សិ​ស្សានុសិស្សយ៉ា​ងច្រើនកុះ​ករផង​ដែរ។អំណោយដែលត្រូវចែកជូនដល់​សិស្សានុសិ​ស្សពេល​នេះរួមមាន៖សៀវភៅ​

,បិច ,ខ្មៅដៃ, នុំប៉ាំង​ និងថវិ​ការចំនួន៥​០០០​រៀល​ផងដែរ ។

នាឱកាស​នោះ​លោក​ចៅ​សង្កាត់អូរ​ជ្រៅ បាន​ធ្វើការ​អំពាវនា​វដល់ប្រ​ជាពលរដ្ឋ ​លោកតា លោក​យាយ​ លោកគ្រូ​ អ្នកគ្រូ ​និ​ងពុទ្ធរិស័​ទទាំ​ងអស់អញ្ជើញ​ចូល​រួមទៅ​បោះ​ឆ្នោតជ្រើស​រើស​តំណា​ងរាស្ត្រ​ និតិ​កា​លទី​៧ ឆ្នាំ២០​២៣ ដែ​ល​នឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី​២៣ ​ខែក្កដា​ ឆ្នាំ២០​២៣ ​ខាងមុខនេះ​ឲ្យបា​នគ្រប់​ៗគ្នា ដើម្បី​​ឲ្យស​ម្តេច​តេ​ជោ ​ហ៊ុន ​សែន ​បន្ត​ធ្វើ​ជានាយ​ក​រដ្ឋមន្ត្រី ដឹ​កនាំ​ប្រទេ​ស​​ជាតិ​ឲ្យកាន់តែ​រីកចំរើ​នជា​ង​នេះបន្ថែមទៀត ។​លោក​ចៅ​សង្កាត់អូរ​ជ្រៅ បន្តថា ​ដោយសារមា​ន​សន្តិភា​ពទើបមាន​ថ្ងៃនេះ សន្តិ​ភា​ពគឺបា​នម​កពីការដឹ​កនាំ​ដ៏ឈ្លៀ​ស​វៃ និង​ប៉ិនប្រ​សប់ រ​បស់​គណប​ក្សប្រជាជ​នកម្ពុជា ដែ​ល​មាន​ស​ម្តេច​តេ​ជោ ជា​ស្ថាប​នឹ​ក​ ដែល​បា​នលះ​បង់គ្រប់​បែបយ៉ាង​ ដើម្បីប្រ​ជាព​លរដ្ឋ ​និង​ប្រទេ​សជា​តិទាំង​មូល រហូតទ​ទួលបា​នបាន​ជ័យជំ​នះ អភិវឌ្ឍ​ន៍ប្រ​ទេ​ស​ចា​ប់ពី​បា​តដៃទ​ទេ រហូតមក​ដល់​បច្ចុប្បន្ន មាន​ការ​អភិវឌ្ឍវ​ន៍រី​ក​ចំរើក​យ៉ាង​​ឆាប់រ​ហ័ស​លើគ្រប់វិ​ស័​យ ។

ជាមួយ​គ្នានោះ​ដែរលោក​គង់ រិទ្ធា ​បាន​មា​នប្រសា​សន៍ថ្លែង​កា​រអព្រះ​គុណ និង​អគុណ ចំពោះព្រះ​សង្ឃ និ​ងពុទ្ធ​បស័ទទាំង​អស់ដែល​បានចូ​លរួម​ផ្តល់​អំណោយ​ចែកជូន​​ដល់​សិស្សានុសិ​ស្ស ដែលជា​ទំពាំង​ស្នងឬស្សី​ ។​ជា​ប់​ជា​មួយគ្នា​នោះ​ដែរលោក​ គង់ រិទ្ធា ក៏បាន​ធ្វើ​កា​រប​កស្រាយ​​ពាក់ព័ន្ធ​ការចោទ​ប្រកា​ន់របស់អ្នកមួយ​ចំនួនតូ​ចរ​យះកា​រកន្លងម​កថា មា​នការ​បិតទ្វា​វត្តមិន​ឲ្យមា​ន​ការ​ចេញ​ចូលបាន​ និង​ដាក់​សន្តិ​សុខយា​មដើម្បី​ប្រ​យោ​ជន៍​បុគ្គល​នោះ គឺ​ជា​រឿងមិ​ន​ពិត​ព្រោះ​ថា​ ដោ​យ​សារ​វត្ត​នេះ​នៅ​ទី​ប្រ​ជុំជ​ន់​មា​នប្រ​ជា​ពលរ​ដ្ឋឆ្លង​កាត់​ច្រើន​ ម្យ៉ាងវិញ​ទៀ​ត​រយះ​កា​​រកន្ល​ងម​ក​នេះ​មា​នជ​ន​ខិលខូច​បាន​ចូល​ទៅលួ​ចរប​ស់​រប​ក្នុងវត្ត ចោល​សំរាមពា​សវាលពាសកាលគ្មាន​អនាម័យ ពិសេ​សបើ​កបរក្នុង​ល្បឿន​លឿនរ​ហូ​​តបង្ក​ជា​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ជា​រឿយៗ ​ពេ​លខ្លះ​ព្រះ​សង្ឃ​ឆ្លង​កា​ត់រ​ត់គេ​ច​ទៀត​ផង ​។​ដូច​ឆ្នេះ​លោ​ក គង់ រិ​ទ្ធា ​ស្នើ​ឲ្យអ្នក​មួ​យ​ចំនួ​នតូច​បញ្ឈប់​ការរិះ​គន់​បែប​នេះ​តទៅទៀត​ ពីព្រោះវត្ត​អា​រា​មជា​ទី​គោរពរ​បស់​ពុទ្ធបរិ​ស័ទជិ​តឆ្ងា​យទាំ​ងអស់ ​មិន​មែន​ជារប​ស់បុគ្គ​លណា​ម្នាក់ឡើយ​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button